Breaking News
Loading...
Monday, October 14, 2013

ក្រោយគ្រោះថ្នាក់ចរាចរ​ស្លាប់ប្ដីប្រពន្ធ​កូន ក្នុងផ្ទៃ​និងកូនស្រី២នាក់​របួសធ្ងន់​ នគបាល​ក្រុងប៉ោយប៉ែត​ធ្វើ ពិធី​បួងសួងសុំសេចក្ដីសុខដល់អ្នកដំណើរ


បន្ទាយមានជ័យ៖ ចំណុចដែលកើតមានឧប្បតិហេតុគ្រោះថ្នាក់ ចរាចរណ៏គ្រួសារមួយជិះម៉ូតូបុក រថយន្តដឹកកុងទីន័រស្លាប់៣នាក់ ប្ដីប្រពន្ធកូនក្នុងផ្ទៃ៧ខែ និងកូនស្រីតូច២នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី១២ តុលា ២០១៣នោះ នៅម៉ោងប្រហែល៤រសៀលថ្ងៃទី១៣នេះ គេឃើញសមត្ថកិច្ចនគរបាលក្រុង ប៉ោយប៉ែតដឹកនាំដោយលោកញ៉ាន អ៊ុយអ៊ាង អធិការរងទទួលបន្ទុក ចរាចរសណ្ដាប់សាធារណៈក្រុង និងលោកសៅសារឿនជានាយផ្នែក បាននិមន្តព្រះសង្ឃចំនួន៨អង្គ ធ្វើពិធីសូត្រមន្តដើម្បីបួងសួងសុំសេចក្ដីសុខ ដល់អ្នកដំណើរគ្រប់ៗគ្នា និងឧទិសកុសលផល បុណ្យដល់គ្រួសាររងគ្រោះ។ ក្នុងពិធីបួងសួងសុំសេចក្ដីសុខនេះ គេឃើញមានតាជីយាយជី និងអាជីវករនៅផ្សារកណ្ដាល ក្បែរកន្លែងកើតហេតុ បានចូលរួមជាច្រើននាក់ ៕

 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved