Breaking News
Loading...
Thursday, October 10, 2013

កាត់​ទោស​កម្មករ​សំណង់​៣​នាក់​រំលោភ​បូក​អ្នក​លក់​ទឹក​ត្នោត​ជូរ រួច​អារ​ក​សម្លាប់


ប្រភព Postkhmer

ភ្នំពេញ៖ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១០ តុលា ២០១៣ នេះ បាន​ ធ្វើ​ការ​ជំនុំ​ជម្រះ និង កាត់​ទោស​បុរស​ជន​ជាប់​ចោទ ៣​នាក់​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សេព​សន្ទវៈ​បូក​លើ ស្រ្តី​អ្នក​លក់​ទឹក​ត្នោត​ជូរ​ម្នាក់ បន្ទាប់​មក​ បាន​អារក សម្លាប់​ជន​រង​គ្រោះ ប្រព្រឹត្ត​នៅ​ក្នុង​បន្ទប់​ជួល​របស់​ជន​រងគ្រោះ ស្ថិត​នៅ​ក្នុង​ក្រុម​ទី៧ ភូមិ​ខ១ សង្កាត់​ច្រាំង​ចម្រេះ មុន​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៣​នេះ។

លោក កោ វណ្ឌី អនុប្រធាន និង​ជា​ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា៖ ជន​ជាប់​ចោទ​ទាំង​៣​នាក់​ខាង​លើ​នេះ មាន​ឈ្មោះ​ទី១- ឈ្មោះ សូ សំអឿន ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មាន​មុខ​របរ​ជា​កម្មករ​សំណង់​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល ស្ថិត​នៅ​ក្នុង​ក្រុម​ទី​៧ ភូមិ​ ខ១ សង្កាត់​ច្រាំង​ចម្រេះ ២ ខណ្ឌ​ឬស្សី​កែវ ទី២- ឈ្មោះ នុត នេត ភេទប្រុស អាយុ​២១ ឆ្នាំ មាន​មុខ​របរ​ជា​កម្មករ​សំណង់​និង​ទី៣ -ឈ្មោះ ហ៊ាន មាន ភេទប្រុស​អាយុ ៣៣ ឆ្នាំ មាន​មុខ​របរ​លក់​ទឹក​ត្នោត​ជូរ​និង​កម្មករ​សំណង់។

ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​តុលាការ​ពី​បទ​«រំលោភ​សេព​សន្ទវន្ទៈ​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​សារ​មរណៈភាព​ជន​រង​គ្រោះ» តាម​មាត្រា ៤៤ នៃ ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា។   នៅ​ក្នុង​សំណុំ​រឿង​នេះ ក្រុម​គ្រួសារ​​ជន​រងគ្រោះ បាន​ទាម​ទារ​ជម្ងឺ​ចិត្ត​ចំនួន ១៥០០០ ដុល្លារ ពី​ជន​ជាប់​ចោទ​ទាំង​៣​នាក់។

តុលាការ​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម នៃ សំណុំ​រឿង​នេះ នៅថ្ងៃទី ៨ ខែ​វិច្ឆិកា ២០១៣​ខាង​មុខ​នេះ។

សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

PP-court

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved