Breaking News
Loading...
Monday, October 14, 2013

ផ្ទះថ្ម​ប្រក់​ស័ង្កសី​១ខ្នងត្រូវ​ទឹក​ជន់​លិច ​​បាក់​ស្រុត​ចូល​ទឹក​ស្ទឹងព្រែក​ត្នោតបាត់


រាជធានីភ្នំពេញ ៖ ផ្ទះ១ខ្នងទំហំ៩ម៉ែត្រគុណ៥ម៉ែត្រ សង់ពីថ្មប្រក់ស័ង្កសីនៅ លើដីទើបចាក់ថ្មីៗ ហើយមិនបានបុកគ្រឹះឱ្យបាន ត្រឹមត្រូវជាមុននោះត្រូវទឹកជំនន់ជន់លិច និងហូរច្រោះដាច់ដីបណ្តាលឱ្យស្រុត រួចរលំធ្លាក់ចូលទៅក្នុងទឹកស្ទឹងបាត់ កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១១ តុលា ២០១៣ ស្ថិតនៅជាប់មាត់ស្ទឹងព្រែកត្នោត ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ តែមិនបណ្តាលឱ្យម្ចាស់ផ្ទះរងរបួស ឬស្លាប់ទេ។

ស្ត្រីជាម្ចាស់ផ្ទះបានឱ្យដឹងថា នៅប៉ុន្មានថ្ងៃមុនពេលកើតហេតុ ទឹកនៅក្នុងស្ទឹងព្រែកត្នោតឡើងជន់លិចផ្ទះ របស់នាងយូរថ្ងៃដែរហើយ ហើយពេលស្រកទៅវិញ នាងបានឃើញស្នាមទឹកហូរច្រោះធ្វើឱ្យនាង និងក្រុមគ្រួសារចេះតែមានការ ព្រួយបារម្ភខ្លាចមានការបាក់ស្រុតដែរ ព្រោះផ្ទះនេះសង់ឡើងនៅលើដីទើបចាក់ថ្មី ម្យ៉ាងទៀតអត់មានបុកគ្រឹះឱ្យរឹងមាំទេ ។

លុះនៅថ្ងៃកើតហេតុនៅសុខៗស្រាប់តែផ្ទះ របស់នាងញ័ររង្គើយោលទៅយោល មកដូចរញ្ជួយដី ដោយឃើញសភាពមិនស្រួលនាង និងក្រុមគ្រួសារបាននាំគ្នារត់ចេញ ពីក្នុងផ្ទះទាំងព្រលឹងចុងសក់ ដោយមិនបានប្រមូលយក ទ្រព្យសម្បត្តិក្នុងផ្ទះចេញទាន់ពេលទេ គ្រាន់តែចេញផុតបន្តិចស្រាប់តែ ផ្ទះរលំធ្លាក់ចូលទៅក្នុងទឹកស្ទឹងទាំងកម្រោលតែម្តង៕









 

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved