Daniel Cutting កំពូល​អ្នក​ត្រែះ​​បាល់​អាជីព​ក្នុង​លោក នៅ​តែ​មិន​ទៅ​ណា​ឆ្ងាយ​ពី​បាល់​ ទោះ​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន​ក៏​ដោយ។ ជាក់ស្ដែង​ម្ចាស់​កំណត់ត្រា​ពិភពលោក​ខាង​ត្រែះ​​បាល់​៥សម័យ​រូប​នេះ បាន​បង្ហាញ​ជំនាញ​មិន​គួរ​ឲ្យ​ជឿ​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​វិហារ​ មុន​ពេល​ដែល​កូន​ក្រមុំ​មក​ដល់។

ក្រុម​អ្នក​ចូល​រួម​ជា​សាក្សី​ក្នុង​ពិធី​រៀប​អាពាហ៍ពិពាហ៍​នោះ បាន​នាំ​គ្នា​​ទះ​ដៃ​អបអរ​ការ​បញ្ចេញ​ជំនាញ​ត្រែះ​​បាល់​នេះ​ផង​ដែរ។ តោះ​! ចង់​ដឹង​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ៖