តាមរយៈការស្រាវជ្រាវដោយអ្នកជំនាញផ្នែកសុខភាពបន្តពូជបានបញ្ជាក់ថា ការរួមភេទបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងការបង្កើនសុភមង្គលជាមួយដៃគូ និងសុខភាព ដែលមានជាអាទិ៍ ការកាត់បន្ថយភាពតានតឹងខាងផ្លូវចិត្ត ជួយពង្រឹងភាពស៊ាំការពារជំងឺផ្សេងៗ ជួយឲ្យទទួលទានដំណេកបានស្រួល និងពង្រឹងសរសៃឈាមបេះដូងឲ្យដើរបានទៀងទាត់ទៀតផង។ តើមានការបកស្រាយលំអិតបែបណាចំពោះការទាញប្រយោជន៍ពីភេទសម្ព័ន្ធនេះ?
សូមចុចអាន៖ សុដន់រីកធំអស់ព្រហ្មចារីមែនទេ?
ដោយបានសិក្សាស្រាវជ្រាវអស់រយៈពេលជាច្រើនទសវត្សកន្លងទៅនេះ ក្រុមអ្នកជំនាញសុខភាពបន្តពូជបានរកឃើញអត្ថប្រយោជន៍សំខាន់ៗចំនួន១០ គួរឲ្យកត់សម្គាល់ពីការរួមភេទ ដែលមានជាបន្តបន្ទាប់ដូចខាងក្រោមនេះ៖
១.ជួយឲ្យអាយុវែង៖ តាមការស្រាវជ្រាវដោយអ្នកជំនាញសុខភាពបន្តពូជរបស់អង់គ្លេសបានបង្ហាញថា បុរសដែលរួមភេទបាន២ដងក្នុង១សប្ដាហ៍មានសុខភាពល្អជាងបុរសដែលរួមភេទតិចជាង២ដងក្នុងមួយសប្ដាហ៍។ រីឯស្ត្រីវិញដែលមានទំនាក់ទំនងផ្លូវភេទទៀងទាត់ជាមួយដៃគូវិញអាចជួយបង្កើនអាយុជាងស្ត្រីដែលមិនខ្វល់ខ្វាយទៅនឹងសកម្មភាពផ្លូវភេទនេះ។
សូមចុចអាន៖ រួមភេទចំថ្ងៃក្រហមនាំឲ្យកើតជំងឺឃ្លង់?
២.ជួយបង្កើនសុខភាពបេះដូង៖ ការរួមភេទ២ដងក្នុងមួយសប្ដាហ៍ មានអត្រារោគគាំងបេះដូងតិចតួច និងមានឱកាសតិចតូចប្រឈមទៅនឹងបញ្ហាសំពាធឈាម។ ផ្ទុយទៅវិញ អ្នកដែលរួមភេទបានតិចជាង១ដងក្នុងមួយខែនឹងមានឱកាសច្រើនប្រឈមទៅនឹងបញ្ហាសំពាធឈាមរហូតដល់ចំនួន២ដង។
៣.កាត់បន្ថយសំពាធឈាម៖ ការរួមភេទទៀងទាត់ នឹងជួយកាត់បន្ថយបញ្ហាសំពាធឈាមដែលមាននៅក្នុងខ្លួន។ ទន្ទឹមនឹងនេះ អ្នកដែលមានបទពិសោធន៍យ៉ាងសកម្មទៅនឹងផ្លូវភេទក៏អាចកាត់បន្ថយបញ្ហាសំពាធឈាមបានផងដែរនៅពេលមានអារម្មណ៍តានតឹង។
៤.កាត់បន្ថយជំងឺមហារីកសុដន់៖ ការស្រាវជ្រាវមួយរបស់បារាំងបានរកឃើញថា ស្ត្រីដែលរួមភេទមិនទៀងទាត់ ឬ តិចតួច មានឱកាសកើតរោគមហារីកសុដន់ចំនួន៣ដងច្រើនជាងស្ត្រីដែលរួមភេទបានទៀតទាត់។
សូមចុចអាន៖ រួមភេទ ឬទទួលទានកាហ្វេពេញនិយមពេលព្រឹក?
៥.កាត់បន្ថយជំងឺមហារីកក្រពេញ៖ ផ្អែកលើការស្រាវជ្រាវរបស់អ្នកវេជ្ជសាស្ត្រមកពីរដ្ឋMinnesota បានអះអាងថា ការរួមភេទចំនួន៣០០០ដងក្នុង១ឆាកជីវិតនឹងជួយកាត់បន្ថយជំងឺមហារីកក្រពេញបានពាក់កណ្ដាល។ ទន្ទឹមនឹងនេះ បុរសដែលរួមភេទបានទៀងទាត់ បានជួយជំរុញឲ្យក្រពេញរបស់ពួកគេដើរបានស្រួល និងសម្អាតកាកសំណល់ក្នុងទឹកកាមទៀតផង។
៦.កាត់បន្ថយការឈឺចាប់៖ ការស្រាវជ្រាវបានមួយបានលើកឡើងថា ការរួមភេទអាចជួយកាត់បន្ថយភាពឈឺចាប់នៅតាមឆ្អឹងខ្នង និង ភាពឈឺចាប់នៅមួយចំហៀងខួរក្បាល។
៧.ជួយរក្សារាងឲ្យស្អាត៖ អ្នកជំនាញសុខភាពបន្តពូជអាល្លឺម៉ង់បានអះអាងថា បុរសនិងស្រ្តីដែលរួមភេទបានទៀងទាត់ នឹងធ្វើឲ្យរាងកាយរបស់ពួកគេស្រស់ស្អាត ព្រោះថាការរួមភេទក្នុង១ដងអាចដុតជាតិកាឡូរីដែលមាននៅក្នុងខ្លួនពី៥០ទៅ៦០។ ដូច្នេះបើរួមភេទ៣ដងក្នុងមួយសប្ដាហ៍ មានន័យថាពួកគេអាចដុតជាតិកាឡូរីបាន៧០០ដងក្នុង១ខែ។
៨. ជួយបង្កើនកម្លាំងសាច់ដុំ៖ ការរួមភេទបានទៀងទាត់ អាចជួយបង្កើនកម្លាំងសាច់ដុំរបស់បុរស ឲ្យកាន់តែមានភាពរឹងមាំ និងមានភាពរហ័សរហួន។
៩.កាត់បន្ថយភាពឈឺចាប់ពេលអស់រដូវ៖ សម្រាប់ស្ត្រីដែលអស់រដូវអាចបញ្ជាក់ថា ការរួមភេទអាចជួយឲ្យកម្រិតអ័រម៉ូននៅក្នុងខ្លួនរបស់ស្ត្រីដើរបានយ៉ាងទៀងទាត់។
១០. ជួយបង្កើនសុខភាពទឹកកាមរបស់បុរស៖ ការរួមភេទបានទៀងទាត់គឺជារឿងសំខាន់ ដែលមានប្រយោជន៍បំផុតជួយឲ្យមេជីវិតឈ្មោលស្ថិតនៅក្នុងទឹកកាមរបស់បុរសមានសុខភាពល្អ និងអាចធ្វើឲ្យលទ្ធភាពបង្កកំណើតមានចំនួនច្រើនទៀតផង។
0 comments:
Post a Comment