Breaking News
Loading...
Tuesday, October 1, 2013

ផ្អើល​ពេញ​ស្រុក​ចិន​ ឃើញ​នាគ​បង្ហាញ​ខ្លួន​នៅ​លើ​មេឃ (មានវីដេអូ)


មនុស្ស​ម្នា​រាប់សិប​នាក់នាំគ្នា​ផ្អើល​មើល​ទៅ​លើ​មេឃ​គ្រប់​គ្នា​ បន្ទាប់ពីគេ​បានអះអាងថា បានឃើញ​នាគ​កំពុង​តែ​ហោះ​ចុះឡើង​នៅ​ក្នុង​ដុំ​ពពក​ខ្មៅ ដែល​បំរុងនឹង​ភ្លៀង។

តាមរយៈការ​បង្ហាញ​តាមវីដេអូឃ្លីប ដែលគេ​បានថត​បង្ហោះ​តាមហ្វេសប៊ុក​បាន​ឲ្យដឹងថា វា​ដូចជា​បាន​ឃើញ​ស្រមោល​ពណ៌សរ ដូចចាផ្សែង ​ដែល​មាន​រូបរាង​ដូចជានាគ​កំពុង​ហោះ​អណ្តែតចុះឡើង​នៅ​លើ​មេឃ​មែន។ អ្នកឃើញ​ហេតុ​ការផ្ទាល់បាន​បញ្ចេញ់ Comment ថា វាពិត​ជាមិន​គួរ​ឲ្យជឿនោះ​ទេ ព្រោះ​នៅជិត​នោះ​មិនមាន​អ្នក​ណា​បាញ់ភ្លើង​ហ្វា​ចាំងឡើង​នៅ​មុន​ពេល​ភ្លៀង​នោះ​ទេ។

តែអ្នកខ្លះ​បាននិយាយថា នេះ​វាមិនមែនជាការពិត​នោះ​ទេ ព្រោះ​វារត់ចុះឡើង​ៗ​កន្លែង​ដដែល ដូចជាមាន​អ្នកណា​ម្នាក់​កំពុង​គ្រវីអ្វីម្យ៉ាង តែ​នៅ​ជិត​នោះ គេ​មិន​បាន​ឃើញ​មាន​អ្នកណា​ធ្វើ​អ្វីនោះ​ទេ។ អ្នកមានជំនឿ​បាន​នាំគ្នា​លើកដៃសំពះ និងបួងសួង។

សូមបញ្ជាក់ថា បាតុភូត​ផ្សែង​អ័ព្ទ​បង្កើត​ជា​រូបភាពនេះ ក៏ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ភ្ញាក់ផ្អើល​ហើយដែរ គឺក្នុងកំឡុង​ខែ​តុលា ឆ្នាំ​២០១២ គ្រា​ដែល​ព្រះរាជពិធី​​បុណ្យ​ព្រះរាជសព​សម្តេច​តា នរោត្តម សីហនុ ដែល​ពេល​នោះ គេបានឃើញ​ដុំ​ពពក​បង្កើត​ជារូបភាព​របស់​សម្តេច​តា កំពុង​ញញឹម​យ៉ាងច្បាស់​ក្រឡែត​តែម្តង៕

ប្រិយមិត្ត​ជឿ​ដែរទេ?

7615naga_in_cloud.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved