Breaking News
Loading...
Tuesday, October 15, 2013

គ្រោះរញ្ជួយដីនៅហ្វីលីពីនបានសំលាប់មនុស្ស យ៉ាងហោច ណាស់៦នាក់


ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្ស៦នាក់បានស្លាប់ បាត់បង់ជីវិត ដោយ សារគ្រោះធម្មជាតិរញ្ជួយដីកំរិត៧.១រ៉ិចទ័រ នៅប្រទេសហ្វីលីពីន។ មនុស្ស៤នាក់ បានស្លាប់ដោយការបាក់ រលំផ្សារត្រីនៅទីក្រុង Cebu ខណៈដែលមនុស្សផ្សេងៗ ទៀត បានស្លាប់នៅជិតផ្សារ ដែលក្នុងនោះមានក្មេងតូចម្នាក់ បានស្លាប់ដោយសារ តែមនុស្សរត់ជាន់។ គ្រោះធម្មជាតិរញ្ជួយ ដី នេះកើតឡើងនៅពីវេលាព្រឹកមិញនេះ ម៉ោង៨និង១២នាទី (ម៉ោងក្នុងតំបន់) ចំងាយប្រមាណ៥គីឡូភាគខាងកើតខេត្ត Balilihan ខេត្ត Bohol នេះបើយោងតាមសំដីមន្ត្រីក្នុងតំបន់។ គ្រោះរញ្ចួយដីនេះ បានសំលាប់មនុស្ស៧នាក់ និងបំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ និងទ្រព្យ សម្បត្តិរដ្ឋជាច្រើន ប៉ុន្តែទំហំនៃការខូចខាតគិតជាទឹកប្រាក់នៅមិនទាន់ដឹងនៅ ឡើយទេ។

Khmer-note

pic2_2

pic1_2 pic3_2 pic4_2 pic5_1 pic8_1 pic9_1 pic10_2 pic11_1

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved