Breaking News
Loading...
Thursday, October 10, 2013

ស្ត្រីកូនប្រសារ ថៅកែសំណង់ម្នាក់ ត្រូវគេចូល សម្លាប់ដល់ក្នុងផ្ទះ



ភ្នំពេញ៖ ស្ត្រីម្នាក់ ដែលគេដឹងថា ជាកូនប្រសារថៅកែ សំណង់ម្នាក់ ត្រូវបានជនមិនស្គាល់មុខ ចូលទៅអារក សម្លាប់ ដល់ក្នុងផ្ទះជាន់ទី១ ស្ថិតនៅផ្ទះ លេខ២៦៨ ផ្លូវលេខ៦៤៤ ភូមិដើមម៉ាក់ឃ្លើ សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ នៅវេលាម៉ោងប្រមាណ ៩៖៣០នាទី យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣នេះ ដោយមិនទាន់ដឹង មូលហេតុ។
សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ជួ លីជូ អាយុ៣៤ឆ្នាំ ជាកូនប្រសារថៅកែ សំណង់ម្នាក់មាន ឈ្មោះ តុង ។
យ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារ តែមូលហេតុអ្វីនោះទេ ជាករណីប្លន់ ឫមួយគំនុំ។
ក្រោយកើតហេតុ គេឃើញមានកម្លាំង នគរបាលជំនាញព្រហ្មទណ្ឌ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអាវុធហត្ថ បានចុះទៅកាន់កន្លែង កើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួន ជនសង្ស័យ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved