Breaking News
Loading...
Sunday, October 13, 2013

ស​ម្លាប់​​កូន​ប្រ​សា​​ថៅ​កែ​​គ្រឿង​សំ​ណង់ អាច​ជា​​គម្រោង​រប​ស់​​ប្តី​​និង​​ស្រី​​ស្នេហ៍​


​រាជធានី​ភ្នំពេញ ៖ ស​មត្ថ​កិច្ច​​ខណ្ឌ​មាន​ជ័យ បាន​​កោះ​ហៅ បុរស​​ជា​​ប្តី និង​​សា​ក្សី​​មួយ​ចំ​នួន​ទៀត រួម​ទាំង​​ស្ត្រី​​ស្នេហ៍​​របស់​​ស្វា​មី ជន​រង​គ្រោះ​​ផង​ដែរ ទៅ​​សាក​សួរ​ជុំ​វិញ ករណី​​ឃាត​កម្ម អា​ក​សម្លាប់ ស្ត្រី​​កូន​ប្រ​សារ​​ថៅ​កែ​​សំ​ណង់ ដល់​​ក្នុង​​បន្ទប់ដេក នៅផ្ទះ​ជាន់​ទី​១ ក្នុងភូមិ​ដើម​ម៉ាក់​ឃ្លើ សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌមានជ័យ កាលពី​ម៉ោង​ប្រមាណ ៩ និង​៣០​នាទី យប់​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៣​កន្លងទៅនេះ​។​ ​

ក្រោយ​ករណី​ឃាតកម្ម ដ៏​ឃោរឃៅ​នេះ កម្លាំង​នរគ​បាល​ព្រហ្មទណ្ឌ ខណ្ឌមានជ័យ បានធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៣​នេះ សមត្ថកិច្ច​បាន​កោះហៅ បុរស​ឈ្មោះ សឺ លូ​ផេង​ឡុង អាយុ ៣២ ឆ្នាំ ជា​ប្តី​នារី​រងគ្រោះ និង​ជា​កូនបង្កើត​ថៅកែ​សំណង់​ឈ្មោះ ហ៊ា​តុង រួមទាំង​នារី​ម្នាក់ទៀត មក​សួរនាំ​ជុំវិញ​ករណី​ករណី​ឃាតកម្ម​នេះ​។ លទ្ធផល​នៃ​ការសាកសួរ មិនទាន់​ដឹង​នៅឡើយ​ទេ ហើយ​សមត្ថកិច្ច កំពុង​បន្ត​សាកសួរ​បុរស​ជា​ប្តី និង​សាក្សី​មួយចំនួន នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌមានជ័យ​។​

​ស្ត្រី​វ័យក្មេង​ម្នាក់ទៀត​មានឈ្មោះ ប្រាក់ សុវណ្ណ​វ​លក្ខណ៍ ភេទ​ស្រី អាយុ ២៣ ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ មាន​ទីលំនៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ហើយ​ស្ដ្រី​ម្នាក់នេះ​ត្រូវជា សង្សារ​កំណាន់​របស់​ឈ្មោះ សឺ លូ​ផេង​ឡុង ។ យោងតាម​ប្រភពព័ត៌មាន​មួយ បានឱ្យដឹងថា ឃាតកម្ម​ចាក់ និង​អា​រក​សម្លាប់ ទៅលើ​ស្រី​ជា​កូនប្រសារ ថៅកែ​សំណង់​ឈ្មោះ ហ៊ា​តុង គឺជា​គម្រោងការ​របស់ ជនសង្ស័យ​ទាំង​២​នាក់​នេះ​។​ ​

សូម​រំលឹកថា ស្ត្រី​ឈ្មោះ ជួ លី​ជូ អាយុ ៣៤ ឆ្នាំ ជា​កូនប្រសារ​ស្រី​របស់​ថៅកែ សំណង់​ឈ្មោះ ហ៊ា​តុង ត្រូវបាន​ជនល្មើស​ចូលទៅ​អា​រក​សម្លាប់ នៅក្នុង​បន្ទប់ដេក ទាំង​មិនដឹង​មូលហេតុ ហើយ​ក្រៅពី​អា​រក​សម្លាប់ ស្ត្រី​រងគ្រោះ​ហើយ ជនសង្ស័យ​បាន​យក ទ្រព្យសម្បត្តិ​រួមមាន ខ្សែដៃ​ពេជ្រ​១, ចិញ្ចៀនពេជ្រ ២ វង់​, លុយ ១៣.០០០ ដុល្លារ និង​លុយ​ខ្មែរ ជាច្រើន​លាន​រៀល​ទៀត​៕

Wat-131010

 

ប្រភពពី៖​ www.ve-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved