Breaking News
Loading...
Friday, October 11, 2013

នារីអាកាសចរម្នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការ​ងារ​ព្រោះ​ថត​រូប​​សិចស៊ី​​មិត្តរួម​ការ​ងារ


នារីអាកាសចរ Wang Lin (王淋) គឺជាអ្នកដែលស្រលាញ់ ការថតរូប និងត្រូវបានស្គាល់ ដោយអ្នកជំនាញថតរូបជាច្រើន ដែល​រូប​ថត​ភាគ​ច្រើន ជាឯកសារផ្ទាល់ខ្លួន របស់នាង និងមិត្តរូមការងារ ទាំងនៅលើដី និងអាកាសចរ។

​រឿងនេះ​ត្រូវ​បាន​កើ​ត​ឡើង​តាំង​ពីឆ្នាំ ២០១២​មកម្លេះ ហើយ​ វ៉ាង លីន ដែល​ជាអ្នក​ចូលចិត្ត​ថត​រូបនេះ​ ត្រូវបានប្តឹង ដោយថៅកែរបស់នាង Okay Airline និង​ទាមទារសំណង ហើយត្រូវបានបណ្តេញចេញពីការងារ រយៈ​ពេល​លើស ពី៩ខែ ទៅនឹងករណី ដែលរូបភាពរបស់នាង ត្រូវបានលេចធ្លាយ ជាសាធារណៈ តាមប្រព័ន្ធអិនធើណិត ដែល​ជា​ហេតុ​ធ្វើ​ឲ​ក្រុម​ហ៊ុន មានឈ្មោះអាក្រក់ក្នុងទីផ្សារ។

វ៉ាង លីន កើតក្នុងឆ្នាំ ១៩៧៣ ក្នុងទីក្រុង ធានជីង ប្រទេសចិន បានធ្វើការជានារីអាកាសចរ នៅ Hainan Airline ក្នុងឆ្នាំ ១៩៩២ ប៉ុន្តែនាងបានឈប់ នៅឆ្នាំ ២០០៣ ដើម្បីបន្តការសិក្សា ផ្នែកថតរូប នៅ Beijing Academy of Fine Arts ។ ក្នុងឆ្នាំ ២០០៥ ដល់ ២០១០ នាងបានធ្វើការជានារី អាកាសចរម្តងទៀត នៅ Okay Airline បន្ទាប់ ពីបានទទួលការបញ្ជប់ការសិក្សាដោយជោគជ័យ។

កំរងឯកសារ របស់នាង បាននិយាយពីសកម្មភាពរបស់នារី អាកាសចរ ក្នុងពេលដែលនាង មិនបានទៅបំរើភ្ញៀវ និងក្នុងពេលឈប់សំរាក ទាំងនៅលើយន្តហោះ និងនៅការិយាល័យ។ រូបថត ភាគច្រើននិយាយពី ពេលដែលនារីអាកាសចរ ទាំងអស់ ខ្លះនិយាយទូរស័ព្ទទៅកាន់គ្រួសារ រឺគូរស្នេហ៌, ខ្លះនិយាយគ្នា ពីរឿងផ្ទាល់ខ្លួន និងផ្លាស់ប្តូរ រឿងសម្ងាត់ៗរបស់ខ្លួន ឲ្យគ្នាទៅវិញទៅមក។

ពេលដែល វ៉ាង យកកម្រងរូបភាពទាំងនេះ ទៅដាក់បង្ហាញក្នុងការតាំងពិពណ៌រូបថត នាងបានឈ្នះតំនែង និងបានទទួលរង្វាន់ជាច្រើន។

ប៉ុន្តែរូបភាពមួយចំនួន ជាអកុសល ត្រូវបានជន អណាមិក យកទៅបង្ហោះតាមប្រព័ន្ធអិនធើណិត ដោយប្រើប្រាស់វា ក្នុងគោលបំណងមិនល្អ ក្នុងការទាក់ទាញ អ្នកទស្សនា គេហទំព័ររបស់គេ។ ក្រោយមក នាងត្រូវបានជាប់ចោទពីបទ រំលោភសិទ្ធឹបុគ្គល ប្រឆាំងនិងច្បាប់របស់ចិន។ ព្រោះតែរូបថតនេះ នារីអាកាសចរ ជាច្រើនត្រូវបាន​ បុរសៗ Call ហៅ និងលេបខាយ ក្នុងន័យផ្តេសផ្តាសផ្សេងៗ។

http://neavea.com/sbcharea/public/upload/sub5627wang_lin_documentary_series_1.jpg

http://neavea.com/sbcharea/public/upload/sub9756wang_lin_documentary_series_2.jpg

http://neavea.com/sbcharea/public/upload/4767flight_attendance.jpg


7206fly_attendance.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved