Breaking News
Loading...
Thursday, October 17, 2013

មេខ្លោងចែកចាយថ្នាំញៀន នៅស្រុកកោះធំ ត្រូវបានសមត្ថកិច្ចបង្រ្កាប


កណ្តាល៖ នៅវេលាម៉ោង ៧យប់ ថ្ងៃទី ១៦ តុលា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចរបស់ស្នងការខេត្ត កណ្តាល បានចុះបង្ក្រាបមេខ្លោងចែកចាយថ្នាំញៀនដ៏ធំ និងសកម្ម នៅស្រុកកោះធំ នេះបើយោងតាមលោកស្នងការ អ៊ាវ ចំរើន ថ្លែងប្រាប់អោយដឹង ។

លោកស្នងការបានបញ្ជាក់ថា ពីរនាក់ដែលចាប់បាននេះគឺ ជាអ្នកចែកចាយដ៏សកម្មមួយ នៅក្នុងស្រុកកោះធំ និងដកហូតបាន ថ្នាំញៀនបានចំនួន ១២កញ្ចប់ និងប្រាក់(ដុល្លារ និងរៀល) បានមួយចំនួនផងដែរ ។

តាមរបាយការណ៌ សមត្ថកិច្ចបានអោយដឹងថា ការបង្រ្កាបនេះចាប់បានម្នាក់ប្រុសឈ្មោះ ថូ ភារម្យ អាយុ ២៦ឆ្នាំ រស់នៅស្រុកកោះធំ និង ស្រីជាគូស្នេហ៌ ឈ្មោះ លី ស្រីពេជ្រ អាយុ ២២ រស់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន  ឃាត់បាននៅចំណុច ខាងត្បូងស្ពានព្រែកនូ ក្នុងភូមិកោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីពេលកន្លងទៅ សមត្ថកិច្ចបានចាប់ មុខសញ្ញាជួញដូរ និងចែកចាយ គ្រឿងញៀន ដ៏សកម្មម្នាក់ នៅស្រុកកោះធំ ខេត្ដកណ្ដាលផងដែរ ដែលជាខែ្សបណ្តាញរបស់មេខ្លោងខាងលើនេះ ឈ្មោះ ហុង ចន្ថា ដែលត្រូវបានគេដឹងថា ជាប្អូនថ្លៃរបស់នាយ នគរបាលប៉ុស្ដិ៍ឃុំសំពៅពួន ត្រូវបានចាប់ ខ្លួននៅឯខេត្ដតាកែវ ពីសំណាក់កម្លាំងអាវុធ ហត្ថ ការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿង ញៀន ថ្ងៃទី០១ ខែកញ្ញា កន្លងទៅ ខណៈដែលជនសង្ស័យ ទាំងពីរនាក់កំពុងស្ថិតនៅក្នុងអាហារដ្ឋានផ្ទះស្បូវសុភមង្គល ក្នុងភូមិស្ងោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ ។















0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved