Breaking News
Loading...
Thursday, October 17, 2013

យុវជនម្នាក់ ទៅលេងទឹកឈូ លង់ទឹកស្លាប់ រកសាកសព មិនទាន់ឃើញ


យុវជនម្នាក់ មកពីភ្នំពេញ រួមដំណើរជាមួយមិត្តភក្តិ និងលោកសង្ឃ ទៅលេងនៅរមណីដ្ឋានទឹកឈូ បានលង់ទឹកស្លាប់ ហើយនូវមិនទាន់ រកឃើញសាកសព នៅឡើយទេ ហេតុការណ៍នេះបាន កើតឡើង នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ នៅចំណុចជ្រោះទឹកឈូ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។

នគរបានមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដោយសារលង់ទឹក មានឈ្មោះរ៉ុង ប៉ាលី ភេទប្រុស អាយុ១៦ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ចាម។

នគរបាលដដែលបានឲ្យដឹងថា យុវជនរងគ្រោះបានចេញពីស្រុកកំណើត នៅខេត្តកំពង់ចាម មកស្នាក់រៀនសូត្រ ជាមួយលោកសង្ឃ នៅវត្តឯភ្នំពេញ។ នៅថ្ងៃនេះក៏បានបបួលគ្នាទៅទេសចរណ៍ កំសាន្តលេង នៅរមណីដ្ឋាន ទឹកឈូ ខណៈមុនពេលកើតហេតុ គឺយុវជនរងគ្រោះបានចុះ ហែលទឹកលេងស្រាប់តែលង់បាត់ខ្លួនតែម្តង។

បច្ចុប្បនន្នកម្លាំងសមត្ថកិច្ច កំពុងសហការគ្នា ជួយរុករកសាកសព៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved