Breaking News
Loading...
Thursday, October 17, 2013

ប៉ូលិសក្រសួង​​មហា​ផ្ទៃ​ម្នាក់​ ស្រវឹង​បើក​រថយន្ត​បុក​រថយន្ត​កុងតឺន័រ​ពេញទំហឹង


រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជាប៉ូលិសក្រសួងមហាផ្ទៃផ្កាយ២ បានបើករថយន្តឡិចស៊ីស ទាំងជាតិស្រវឹង រេចង្កូតទៅបុករថយន្តកុងតឺន័រ ដែលធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឱ្យរថយន្តខ្ទេចមុខមួយកំណាត់ តែមិនបណ្តាលឱ្យមានរបួងនោះទេ ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៥ តុលា ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌមានជ័យ ។

ក្រោយពេលកើតហេតុ មានតំណាងចេញមក ធ្វើការដោះស្រាយ ហើយខាងរថយន្តបង្ក ទាមទារសំណង ប៉ុន្តែដោយមានការអន្តរាគមន៍ ពីសមត្ថកិច្ច ទើបរថយន្តទាំង២គ្រឿង យល់ព្រមស្មើគ្នា ដោយយករថយន្តទៅជួសជុលរៀងៗខ្លួន ។







0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved