Breaking News
Loading...
Thursday, October 17, 2013

បើកម៉ូតូលឿន បុករថយន្តបត់ ចូលសណ្ឋាគារ ភ្នំពេញ រងរបួសធ្ងន់


ភ្នំពេញ៖ បុរសពីរនាក់ បានរងរបួសធ្ងន់ ក្រោយបានបើក ម៉ូតូយ៉ាងលឿន ជ្រុលទៅបុករថយន្ត លិច្សស៊ីស ៤៧០ ខណៈកំពុងបត់ចូល ទៅសណ្ឋាគារភ្នំពេញ ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង ប្រមាណ ៨៖៤០នាទី យប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ។

សេចក្តីរាយការណ៍ពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរូបនេះ បានបើកម៉ូតូម៉ាក SZ ពាក់ស្លាកលេខ ភ្នំពេញ 1BU-4571 ជិះគ្នា២នាក់ ក្នុងទិសដៅពិ ជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុច កើតហេតុ បានជ្រុលទៅបុក រថយន្តលុច្សស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2S-2125 ក្នុងទិសដៅពី ត្បូងទៅជើង ហើយបត់ចូល សណ្ឋាគារភ្នំពេញ បណ្តាលឲ្យ អ្នកបើកម៉ូតូ និងអ្នករួមដំណើរ រងរបួសធ្ងន់ ត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យ កាល់ម៉ែត។

យ៉ាងណាក៏ដោយ ជនរងគ្រោះមិនទាន់ត្រូវស្គាល់ អត្តសញ្ញាណ នោះទេ ដោយឡែក អ្នកបើករថយន្តក៏មិនទាន់ស្គាល់ដែរ ហើយមានជនជាតិចិន៤នាក់ ជិះនៅក្នុងរថយន្ត៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved