Breaking News
Loading...
Tuesday, October 1, 2013

បុរសម្នាក់ សុំមិត្តស្រីរៀបការ ដោយស្លៀកឈុតតុក្តតា ធ្វើឲ្យនាងរំជួលចិត្ត ទប់ទឹកភ្នែកស្ទើរតែមិនជាប់


យោងតាមប្រភពព័ត៌មាន ពីគេហទំព័រមួយរបស់ចិន ដែលបានចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា នៅខេត្ត ហឺណាន មានបុរសម្នាក់ គាត់បានធ្វើឲ្យមិត្តស្រីរបស់ខ្លួន រំភើបចិត្ត និង ក្តុកក្តួលជាខ្លាំង ហើយមនុស្សជាច្រើន នៅទីនោះ ក៏បានចោមរោមមើល យ៉ាងច្រើន ផងដែរ។

បុរសម្នាក់ គាត់បានស្លៀកពាក់ឈុតតុក្តតាមួយ ដែលមិត្តស្រីរបស់គាត់ពេញចិត្តបំផុត រួចបានដើរសំដៅទៅរក មិត្តស្រីរបស់គាត់ ដែលនាងកំពុងស្ថិតនៅក្នុងផ្សារទំនើប មួយកន្លែង ដោយនាង មិនបានដឹងខ្លួនជាមុន ថាមនុស្សស្លៀកពាក់តុក្តតានោះ ជាមិត្តប្រុស របស់នាងឡើយ។ នៅពេលនោះហើយ ដែលភាពភ្ញាក់ផ្អើលបានកើតឡើង និង ធ្វើអោយមនុស្សជាច្រើន នៅទីនោះ មានការចាប់អារម្មណ៍ និង រំជួលចិត្តជាខ្លាំង នៅពេលបានឃើញ បុរសជាមិត្តប្រុស បានលត់ជង្គង់ម្ខាង បង្ហាញនូវចិញ្ចៀន និងសួរនូវសំនួរ សុំរៀបការ ទៅកាន់នារីជាសង្សារ រហូតធ្វើអោយនាង រំភើបជាខ្លាំង ស្ទើរតែទប់ទឹកភ្នែក មិនចង់បានទៅហើយ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?







ដោយ សី

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved