Breaking News
Loading...
Thursday, October 10, 2013

ពេល​ណា​ទើប​សម្រេច​រួមភេទ​ដើម្បី​អោយមាន​ផ្ទៃពោះ​?


​មាន​ជំនឿ​មិន​ត្រឹមត្រូវ​ជា​ច្រើន​ដែល​ថា​ពេល​ណា​ទើប​ស្ត្រី​រួមភេទ​ទៅ​មាន​ផ្ទៃពោះ និង​ពេលណា​នាង​មិន​អាច​មាន​។ ភាគច្រើន​ស្ត្រី​ជឿជាក់ថា ការ​រួមភេទ​ក្នុង​ពេលវេលា​ណាមួយ​ក្នុង​ពេល​មក​រដូវ​សុទ្ធ​តែ​ធ្វើអោយមាន​ផ្ទៃពោះ​ទាំងអស់​។ ប៉ុន្តែ​ការ​រួមភេទ​ក្នុង​ពេល​ផ្ទុះ​បែក​អូវុល​ទេ​ទើប​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​អាច​អោយ​មាន​ផ្ទៃពោះ​បាន​។ បើសិន​ជា​អ្នក​កំពុង​តែ​ព្យាយាម​ចង់អោយ​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ចំពោះ​ការប្រែប្រួល​រាងកាយ​របស់​អ្នកផង​។ អ្នក​ពិតជា​ងាយ​នឹង​រកឃើញ​នូវ​រោគសញ្ញា​ខាង​រាងកាយ​ដែល​បញ្ជាក់​អំពី​ការផ្ទុះ​បែក​អូវុល​ណាស់​។

​កំណត់​អំពី​ពេលវេលា​ដែល​ត្រូវ​ផ្ទុះ​បែក​អូវុល​


​អ្នក​ត្រូវតែ​រកអោយឃើញ​សញ្ញា​នៃ​ការផ្ទុះ​បែក​អូវុល​ជា​សិន​មុនពេល​រៀប​គម្រោង​ចង់​មាន​ផ្ទៃពោះ ហើយ​ពេល​វេលា​រួមភេទ​ក៏​ត្រូវតែ​ធ្វើ​ទៅ​តាម​វា​ផងដែរ​។ ជា​រៀងរាល់​ខែ បម្រែបម្រួល​អ័រម៉ូន​ក្នុង​រាងកាយ​របស់​មនុស្ស​ស្រី​ធ្វើអោយ​បញ្ចេញ​មេ​ជីវិត​ញី​មួយ​គ្រាប់​។ បន្ទាប់មក មេ​ជីវិត​នេះ​ធ្វើដំណើរ​ពី​ក្នុង​បំពង់​ដៃ​ស្បូន​ចូល​ក្នុង​ស្បូន​។ ដំណាក់កាល​នេះ​ត្រូវបាន​សម្គាល់ថា​ជា​ដំណើរការ​នៃ​ការផ្ទុះ​បែក​អូវុល​។ មាន​មធ្យោបាយ​ជាច្រើន​ដើម្បី​ដឹង​អំពី​ពេលវេលា​ដែល​ពង​មេ​ជីវិត​ញី​នេះ​ផ្ទុះ​ចេញពី​ក្រពេញ​អូ​វ៉ែ (​ផ្ទុះ​បែក​អូវុល​)​។


​ស្ត្រី​ដែល​មក​រដូវ​ទៀងទាត់​៖ ស្ត្រី​ដែល​មក​រដូវ​ទៀងទាត់​អាច​គុណគូរ ឬ​ព្យាករណ៍​ពេលវេលា​ផ្ទុះ​បែក​អូវុល​ធម្មតា​បាន​។ ជា​មធ្យម រយៈពេល​នៃ​វដ្ត​រដូវ​របស់​មនុស្ស​ស្រី​គឺ ២៨​ថ្ងៃ ចំណែកឯ​ថ្ងៃ​ផ្ទុះ​បែក​អូវុល​កឺ​កើត​ឡើង​មុន​មក​រដូវ​ថ្ងៃ​ដំបូង ១៤​ថ្ងៃ​។ ដូច្នេះ​អ្នក​អាច​កំណត់​ពេលវេលា​ថ្ងៃ​ផ្ទុះ​អូវុល​នេះ​បាន​យ៉ាង​ងាយ​តាមរយៈ​ការដក​រយៈពេល ១៤​ថ្ងៃ​ចេញ​នៃ​វដ្ត​រដូវ​នោះ​។​


​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់​៖ ក្នុង​ករណី​ស្ត្រី​ដែល​មក​រដូវ​មិន​ទៀងទាត់ ពួកគេ​អាច​ដឹង​ពី​ពេលវេលា​នៃ​ការផ្ទុះ​បែក​អូវុល​បាន​តាមរយៈ​ការប្រើប្រាស់​ផលិតផល​ធ្វើតេស្ត​រកមើល​សញ្ញា​ផ្ទុះ​អូវុល​, ការតាមដាន​សីតុណ្ហភាព​រាងកាយ និង​ការប្រែប្រួល​ក្នុង​ទឹករំអិល​របស់​មាត់ស្បូន​។

​មិន​ខ្វល់​ថា​អ្នក​មក​រដូវ​ទៀងទាត់ ឬ​មិន​ទៀងទាត់​ទេ ពេលវេលា​ដ៏​ល្អ​បំផុត​ដើម្បី​រួម​ភេទ​ហើយ​មាន​ផ្ទៃពោះ​បាន​គឺជា​នៅពេលដែល​ទឹករំអិល​ក្នុង​ទ្វារមាស​ទៅ​ជា​រអិលៗ​, ខា​ប់ និង​ថ្លា​។ ចំណុះ​ទឹករំអិល​គួរតែ​មាន​ចំនួន​ច្រើន​ពេល​កម្រិត​អ័រម៉ូន Estrogen ឡើង​ខ្ពស់​។

​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ North Carolina ដែលជា​អ្នក​ព្យាករណ៍​ទៅលើ​ការ​រួមភេទ​ធ្វើអោយមាន​ផ្ទៃពោះ​បានអោយដឹងថា ថ្ងៃ​ដែល​អ្នក​សម្គាល់​ដឹងថា​មាន​ទឹករំអិល​ចេញពី​មាត់ស្បូន​ហើយ នោះ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​រួមភេទ​អោយ​មាន​ផ្ទៃពោះ​បាន​ហើយ​។ នេះ​ដោយសារ​តែ​វា​ជួយ​បន្ថែម​ដល់​កា​រស់រានមានជីវិតរ​បស់​មេ​ជីវិត​ឈ្មោល និង​បង្កើន​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​មួយចំនួន​បាន​អោយដឹងថា ការ​រួមភេទ​មុនពេល​ថ្ងៃ​ផ្ទុះ​បែក​អូវុល​៦​ថ្ងៃ អាច​បង្កើន​ឱកាស​ដល់​ការ​មាន​ផ្ទៃពោះ​កាន់តែច្រើន​។

​គូ​ស្វាមីភរិយា​ភាគច្រើន​ដែល​កំពុង​ព្យាយាម​ចង់​បាន​កូន គឺ​ពួកគេ​រួមភេទ​តែ​ក្នុង​ពេល​ផ្ទុះ​បែក​អូវុល​ទេ​។ ​ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បាន​អោយដឹងថា ដើម្បី​ទទួលបាន​គុណភាព និង​បរិមាណ​របស់​មេ​ជីវិត​ឈ្មោល ដែល​មាន​កម្រិត​ខ្ពស់​បំផុត​នោះ​គឺ​ត្រូវ​តម​រួមភេទ​អោយ​មួយ​ទៅ​ពី​ថ្ងៃ ប៉ុន្តែ​វា​នឹង​ថយចុះ​វិញ​បើសិនជា​តម​រហូតដល់ ១០​ថ្ងៃ​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​រង​ចាំ​មើល​សញ្ញា​នៃ​ការផ្ទុះ​បែក​អូវុល ហើយ​មិន​បាន​រួមភេទ​ជាច្រើន​ថ្ងៃ​ទៀត នោះ​មេ​ជីវិត​ឈ្មោល​របស់​ខាង​ប្រុង​ប្រហែលជា​មិន​អាច​មាន​សមត្ថភាព​ក្នុង​ការបង្ក​កំណើត​ឡើយ​៕

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved