Breaking News
Loading...
Thursday, October 10, 2013

ម៉ូតូកង់បី ដឹកទឹកផ្លែឈើ ក្រុមហ៊ុនសាជីកូ ធ្លាក់ជង្ហុក ក្រឡាប់កណ្តាលផ្លូវ ស្ទះចរាចរ ណែន


ភ្នំពេញៈ ម៉ូតូកង់បីមួយគ្រឿង ដែលមានបិទស្លាក យីហោក្រុមហ៊ុន ទឹកផ្លែឈើសាជីកូ ក្រឡាប់ផ្ងាជើងក្នុង ទឹក ខណៈបើកធ្លាក់ជង្ហុក សំណាងល្អ អ្នកបើកបរ ពុំមានរងរបួសនោះទេ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវ ២០០៤ ខាងកើតបញ្ជរបង់ប្រាក់ រថយន្តក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ម៉ូតូកង់បីខាងលើ ជារបស់ក្រុមហ៊ុនដឹកទឹកផ្លែឈើសាជីកូ ពណ៌ ឈាមជ្រូក ទ្រុងរឺម៉កពណ៌ស ពាក់ស្លាកលេខភ្នំពេញ1B-8042 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ ទេ ។ សាក្សីបានបន្តថា មុនពេលកើតហេតុ ម៉ូតូកង់បីខាងលើ បើកបរក្នុងទិសដៅពីជើងទៅត្បូង តាម បណ្តោយផ្លូវបេតុង លុះដល់កែងផ្លូវ២០០៤ ដោយសារតែទឹកលិចផ្លូវ មើលអ្វីមិនឃើញ ក៏ធ្លាក់ជង្ហុក បណ្តាលឲ្យក្រឡាប់ផ្ងាជើង បណ្តាលឲ្យស្ទះចរាចរណែនណាន់តាន់តាប់ ។ ក្រោយពេលកើតហេតុ នគរ បាលចរាចរចុះទៅសម្រួលចរាចរ នឹងឲ្យអ្នកបើកបរស្ទូចយកចេញ  និងយកទៅជួសជុលដោយខ្លួនឯង ពី ព្រោះ មិនបង្កគ្រោះដល់អ្នកដទៃ ៕



0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved