Breaking News
Loading...
Thursday, October 10, 2013

មេជាងសំណង់ម្នាក់ ធ្លាក់ពីលើអន្ទា កំពស់៧ម៉ែត្រស្លាប់


ភ្នំពេញ៖ បុរសជាមេជាង សំណង់ម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ បញ្ជូនមកដល់ មន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដោយសារតែធ្លាក់ ពីលើរន្ទាធ្វើផ្ទះ បណ្តាលឲ្យបាក់ក និងបែកក្បាល។ ហេតុតការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២ និង៤០នាទី រសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៣ នៅក្នុងភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ជនរងគ្រោះ ត្រូវបានក្រុម កម្មកររួមការងារ ប្រាប់ឲ្យដឹងថា ឈ្មោះ លី អាយុ ៤៥ឆ្នាំ មានទីលំនៅ ភូមិអណ្តូងច្រុះ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងមានមុខរបរ ជាជាងសំណង់។  ប្រភពពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេល ជួបគ្រោះថ្នាក់ ជនរងគ្រោះ រួមនឹង កូនជាងពីរ ទៅបីនាក់ទៀត បាននាំគ្នាឡើងទៅលើរន្ទា ដើម្បីបូកជ្រីយ៉ផ្ទះ។

ដោយសារតែ មិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យបះក្តារន្ទា ដែលជនរងគ្រោះ ឈរពីលើ ធ្លាក់ជនរងគ្រោះមកដី បោកនឹងរបងថ្ម ដែលមានកម្ពស់ ប្រមាណជាង ៧ ម៉ែត្រ បណ្តាលឲ្យបែកក្បាល និងបាក់ក ហើយជនរងគ្រោះ បានស្លាប់ពេល បញ្ជូនមកដល់មន្ទីរពេទ្យ ។  សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕









0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved