Breaking News
Loading...
Saturday, October 12, 2013

កំពូល​​តា​រា​ភាព​យន្ត​​ស្រើប​ស្រាល​​របស់​​ចិន វិល​ទៅ​​ថត​​រឿង​​ភាគ​​បុរាណ បែប​​ប្រវត្តិ​សាស្ត្រ​


​ប្រទេស​ចិន ៖ តា​រា​ភាព​យន្ត​​សិច​​នាង ឡាន់​ហៀន បាន​​សម្រួល​​អា​រម្ម​ណ៍ មក​​ថត​​រឿង​​ភាគ​​គួរ​​ឲ្យ​​ភ្ញាក់​ផ្អើល ហើយ​​ជា​មួយ​នឹង​​ការ ​វិល​​​ត្រ​ឡប់​មក​វិញ​​ម្តង​នេះ គេ​អាច​​ហៅ​​បាន​​ថា ប្រ​កប​ដោយ​​ភាព​​សិច​​ស៊ី ហួស​​កម្រិត​​បំផុតសម្រាប់​​នាង ឡាន់ហៀន ដែលជា​តួឯក​ល្បី នៃ​ពិភព​ភាពយន្ត ស្រើបស្រាល​ប្រចាំឆ្នាំ ២០១១ ក្នុង​រឿង Sex and Zen កន្លងមក​។​

 

​ថ្វីបើ​ឆ្នាំនេះ​នាង ឡាន់ ហៀន មិនទាន់មាន​ស្នាដៃ​ថ្មីៗ ក្នុង​សិល្បៈ​ជូន​ដល់ ប្រិយមិត្ត​បាន​ទស្សនា កម្សាន្ត​អារម្មណ៍​ក៏ពិតមែន  ប៉ុន្តែ​នាង​ក៏មាន​ស្នាដៃ នៅលើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ជូន​ទស្សនា​កម្សាន្ត​ដែរ ជាមួយនឹង​ល្ខោន​ភាគ​បុរាណ បែប​ប្រវត្តិសាស្ត្រ​ចិន​គឺ​រឿង  “Sui Tang Ying Xiong” នៅ​ស្ថានីយទូរទស្សន៍​ហ៊ូ​ណាន​។ ហេតុនេះ​ប្រសិនបើ​ប្រិយមិត្ត​ស៊ូទ្រាំ​រង់ចាំ​ទស្សនា​រូប​សិច​ស៊ី ក្នុង​វីស៊ីឌី​មិន​បានទេ គឺអាច​ទស្សនា​ជា​បណ្តើរៗ តាម​កញ្ចក់​ទូរទស្សន៍​ក៏បាន​ដែរ​៕

Wat 121024 Wat 121025 Wat 121022 Wat 121023

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved