Breaking News
Loading...
Saturday, October 12, 2013

គ្រោះ​ថ្នាក់​​ច​រា​ចរ​​គួរ​​ឲ្យ​​រន្ធត់ ឡាន​​កុង​តឺន័រ​​កិន​​ប្តី​​និង​​ប្រ​ពន្ធ​​មាន​​ផ្ទៃ​ពោះ​​បែក​ក្បាល​​ស្លាប់ ហើយ​​កូន​ស្រី​​ពីរ​​នាក់​​ទៀត​​របួស​ធ្ងន់​


ក្រុងប៉ោយប៉ែត ៖ គ្រោះ​ថ្នាក់​​ចរា​ចរ ដ៏​​គួរ​​ឲ្យ​​រន្ធត់​​មួយ បង្ក​ឡើង​​ដោយ រថ​យន្ត​​កុង​តឺ​ន័រ បើក​​បុក​​ម៉ូ​តូ បណ្តាល​​ឲ្យ​​ប្តី​​ប្រ​ពន្ធ រួម​​និង​​កូន​​ក្នុង​​ផ្ទៃ ស្លាប់​បាត់​​បង់​ជី​វិត យ៉ាង​អា​ណោច​អា​ធ័ម ​​ខណៈ​​​ដែល​កូន​តូច​ៗ ​២ ​នាក់​​ទៀត រង​របួ​ស​​ធ្ងន់កាល​ពី​​វេ​លា​​ម៉ោង​ ២​និង​៤៥ នាទី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៣​នេះ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

ជនរងគ្រោះ​ជា​ប្តី មានឈ្មោះ ឈូក ហង អាយុ ៣១ ឆ្នាំ និង​ភរិយា​ឈ្មោះ បារាំង អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្សារកណ្តាល ក្រោយ​វត្ត  ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ហើយ​កូនស្រី ២ នាក់​ទៀត​ដែល​រងរបួស មានឈ្មោះ សុខ ជា អាយុ ៦ ឆ្នាំ និង​ឈ្មោះ សុខ ស្រីអូន អាយុ ៣ ឆ្នាំ​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​។​

 

​មុនពេល​កើតហេតុ រថយន្ដ​និង​ម៉ូតូ​បើក​ស្រប​ទិស​គ្នា ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលនោះ​ម៉ូតូ​ជនរងគ្រោះ ដែល​ជិះ​ឌុប​គ្នា ៤ នាក់ បាន​បើក​ជែង​រថយន្ដ​កុងតឺន័រ របស់​ក្រុមហ៊ុន​ស៊ូ​ភើ​ហ្គាស ពី​ខាងមុខ ខណៈ​ជែង​មិនទាន់​ផុត​ផង ក៏មាន​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស មួយគ្រឿង​ទៀត​បើក​ជែង​ម៉ូតូ និង​រថយន្ដ​កុងតឺន័រ បណ្ដាលឱ្យ​ប៉ះ​ចង្កូត​ម៉ូតូ​ដួល​ខ្ទាត ចូល​ក្រោម​រថយន្ដ​កុងតឺន័រ កិន​ស្លាប់ និង​របួស​យ៉ាង​រន្ធត់​តែម្ដង ៕

Wat 121016 Wat 121017

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved