Breaking News
Loading...
Friday, October 11, 2013

លះបង់ជីវិតខ្លួនឯង ដើម្បីដូរនឹងជីវិត៣ គួរឲ្យសរសើរ


ក្មេងប្រុសវ័យជំទង់ម្នាក់ បានបាត់បង់ជីវិតខ្លួនឯង ក្រោយពីព្យាយាមជួយក្មេង៣នាក់ ដែលបានលង់ទឹក នៅក្នុងបឹងមួយ។

តាមប្រភពព័ត៌មានរបស់សៀងហៃ បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នេះ មានឈ្មោះថា Cheng Changjiang អាយុ ១៨ឆ្នាំ ជាសិស្សអនុវិទ្យាល័យមួយ នៅក្នុងហាណាន ប្រទេសចិន។ នៅក្នុងហេតុការណ៍នោះ បានឲ្យដឹងថា ដំបូងក្មេងប្រុស២នាក់ បានរអិលជើងចូលក្នុងទៅបឹង ដោយឃើញសភាពបែបនេះ បងស្រីរបស់ក្មេងទាំងពីរនាក់នេះ ក៏លោតចូលទៅជួយ តែបែរជាលង់ជាមួយគ្នាផងដែរ។ ភ្លាមៗនោះ ក្មេងប្រុសវ័យជំទង់នេះ ក៏ប្រទះឃើញ និងបានលោតចុះទៅជួយ ដែលចុងក្រោយ ក្មេងទាំង៣នាក់ ពិតជាអាចជួយសង្គ្រោះបាន តែបែរជាអ្នកជួយជិវិតអ្នកទាំងបីនេះ បែរជាលង់ស្លាប់នៅក្នុងបឹងទៅវិញ។ 

តើនេះជារឿងមួយដ៏កម្រមែនទេ ដែលក្មេងប្រុសអាយុ ១៨ឆ្នាំ លះបង់ជីវិតខ្លួនឯង ដើម្បីដូរនឹងជីវិត៣?


រូបភាព បុរសជាជនរងគ្រោះ ដែលជួយក្មេងទាំងបី និងបានស្លាប់ 



រូបភាពក្មេង២នាក់ក្នុងចំណោម ៣នាក់ ដែលបានជួយសង្គ្រោះ



ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved