មុខរបរ​រកស៊ី​ផ្លូវ​ភេទ​ដែល​រដ្ឋាភិបាល​​ទីក្រុង​​ប៉េកាំង​ចាត់​ទុក​ថា គឺ​ជា​អំពើ​ខុសច្បាប់​នោះ ​ហាក់​កំពុង​​មាន​សន្ទុះ​រីក​ដុះដាល​កាន់តែ​ច្រើន​ឡើងៗ​នៅ​តាម​បណ្ដា​សណ្ឋាគារ​ទំនើប​​​​ៗ​ដែល​កាន់កាប់​ដោយ​ជន​បរទេស​​។

បើ​យោង​តាម​របាយការណ៍​របស់​លោក​John Sudworth អ្នក​រាយការណ៍​ពិសេស​របស់​សារព័ត៌មាន​BBC បាន​​ឲ្យ​ដឹង​ថា តាម​រយៈ​​បទពិសោធន៍​ផ្ទាល់​របស់​លោក​ដែល​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​ទីក្រុង​Qingdao ដែលកំពុង​​មាន​សក្ដានុពល​នោះ​ ​​ហាក់​កំពុង​​​​មាន​សន្ទុះ​​ខ្លាំង​លើ​មុខ​ជំនួញ​ខាងលើ​​​នៅ​តាម​សណ្ឋាគារ​អន្តរជាតិ​​លំដាប់​ផ្កាយ​៥​ កាន់កាប់​ដោយ​​លោក​ខាងលិច។

លោក​បាន​​អះអាង​ថា វា​ច្បាស់​ណាស់​ដែល​​មាន​នារីៗ​ជា​ច្រើន​ត្រូវ​បាន​គេ​ទិញ និង​លក់​​ សម្រាប់​​ប្រកប​​មុខរបរ​រកស៊ី​ផ្លូវ​ភេទ​នៅ​តាម​សណ្ឋាគារ​ទាំង​នោះ បន្ទាប់​​ពី​បាន​បង់​ប្រាក់​​ដល់​ម្ចាស់​សណ្ឋាគារ​រួចមក​។ លោក​បាន​បញ្ជាក់​ថា ​​សកម្មភាព​​នេះ​​​បាន​​លាតត្រដាង​​ពី​ការពិត​របស់​ក្រុមហ៊ុន​ទាំងនោះ​ដែល​កំពុង​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​ ​ហើយ​​វា​ផ្ទុយ​ទៅ​នឹង​ការ​​ប្ដេជ្ញា​ចិត្ត​​របស់​រដ្ឋាភិបាល​ចិន ផង​ដែរ​ ដែល​​ធ្លាប់​ប្រកាស​​ចេញ​ពី​បបូរមាត់​របស់​ខ្លួន​ថា ​នឹង​លុបបំបាត់​​​មុខ​ជំនួញ​រកស៊ី​ផ្លូវ​ភេទ​នេះ។

ទោះបី​ជា​បែប​នេះ​ក្ដី ​ភស្តុតាង​បាន​​ស​បញ្ជាក់​ឲ្យ​ឃើញ​​ថា ​មហា​អំណាច​សេដ្ឋកិច្ច​មួយ​នេះ​មិន​បាន​អនុវត្ត​ច្បាប់​របស់​ខ្លួន​​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយ​ទៅ​តាម​ការ​សន្យា​របស់​ខ្លួន​​នោះ​ឡើយ​ ពោល​គឺ​​វា​ហាក់បីដូចជា​​បាន​ក្លាយ​ទៅ​ជា​​មុខ​ជំនួយ​មួយ​ស្របច្បាប់​​​រួច​ទៅ​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ៕​​​​​​​​​

សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ​Kempinski Hotel ដែល​មាន​ក្រុម​នារី​រកស៊ីផ្លូវភេទ​

សូម​​ទស្សនាវីដេអូខាងក្រោម៖

http://youtu.be/aGveV5X4Qns