Breaking News
Loading...
Friday, October 11, 2013

ស្រីស្អាត ៣នាក់ ស្រាត​អុកឡុក​ពេញ​សភា​អេស្ប៉ាញ


ប្រភព LookingToday

អេស៉្បាញ៖ យោងតាមប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្ត បរទេសមួយ ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ កន្លងទៅនេះ បានឲ្យដឹងថា ក្រុមសកម្មជនតវ៉ា ទាមទារសិទ្ធិស្ត្រី របស់ប្រទេស អេស្ប៉ាញចំនួន ៣នាក់ បានដោះអាវ បញ្ចេញសុដន់ នៅក្នុងសភា ក្នុងគោលបំណងប្រឆាំង ទៅនឹងគម្រោង របស់រដ្ឋាភិបាល ដែលមិនអនុញ្ញាត ឲ្យមានការរំលូតកូន ។

នៅពេលដែល រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កំពុងធ្វើការ ថ្លែងសន្ទរកថា ក្រុមនារីទាំង ៣នាក់ខាងលើ បានដោះអាវពួកគេ ហើយបានស្រែកខ្លាំងៗ ពេញសភា បង្ហាញពីការជំទាស់ ទៅនឹងច្បាប់រំលូតកូនថ្មីនេះ។

យោងតាមច្បាប់រំលូតកូន នៅក្នុងប្រទេសអេស្ប៉ាញ នារីមានផ្ទៃពោះទាំងអស់ មានសិទ្ធិស្របច្បាប់ ក្នុងការរំលូតកូន ដោយសេរីរហូត ដល់សប្ដាហ៍ទី១៤។ ប៉ុន្តែសម្រាប់ច្បាប់ថ្មី ក្រោមការដឹកនាំដោយ លោកនាយករដ្ឋមន្ត្រី Mariano Rajoy ចង់ធ្វើវិសោធនកម្មច្បាប់នេះ ដោយចែងថា ការរំលូតកូន គឺជារឿងខុសច្បាប់ ទោះជានៅក្នុងកំឡុង ពេលណាក៏ដោយ លើកលែងតែធ្វើ ក្នុងស្ថានភាព ការពារសុខភាពមាតា ទារក និងករណី ចាប់រំលោភតែប៉ុណ្ណោះ៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved