Breaking News
Loading...
Sunday, October 13, 2013

ខោ​អាវ​​ទ្រនាប់​​សិច​​ស៊ី ធ្វើ​ឱ្យ​​កាម​​តម្រេក​​របស់​ស្វាមី​ កម្រើក​​ឡើង​មិន​​លួចមាន​​ស្រី​​ខាង​ក្រៅ​


​រាជធានី​ភ្នំពេញ ៖ សិច​​គឺ​ជា​​ផ្នែក​​មួយ​​ដ៏​​សំ​ខាន់ នៃ​​អា​ពាហ៍​ពិ​ពាហ៍ ព្រោះ​​ជា​​ប្រ​ការ​​មួយ ធ្វើ​​ឲ្យ​​ទំ​នាក់​ទំ​នង​​ស្នេ​ហា របស់​​អ្នក​​កាន់​តែ​ ជ្រាល​ជ្រៅ​​ថែម​ទៀត ហើយ​​សិច​ធ្វើ​​ឲ្យ​​ស្នេ​ហា​​រស់​​រវើក និង​​ធ្វើ​​ឲ្យ​​ស្វា​មី​ភរិយា​​ផ្សា​ភ្ជាប់ ទំនាក់​ទំនង​​ដួង​ព្រ​លឹង​​វិញ្ញាណ​​ជាមួយគ្នា​។ ភរិយា​គ្រប់រូប​តែងតែ ព្យាយាម​អស់ពី​សមត្ថភាព ដើម្បី បំពេញចិត្ត​ស្វាមី​របស់ខ្លួន និង​កុំ​ឲ្យ​គេ​​មានគំនិត​ក្បត់ លួចលាក់​ទី​មាន​ស្រី កំណាន់​ខាងក្រៅ​។ ខាងក្រោម​ជា​វិធីសាស្ត្រ មួយចំនួន​ដើម្បី ឲ្យ​ស្វាមី​អ្នក​ពេញចិត្ត ដែល​អាច​ចាត់ទុកជា សិល្បៈ​នៃ​ការរួមរ័ក​ជាមួយ​ស្វាមី​។​

 

​ពោល​សរសើរ​ស្វាមី​អ្នក ៖ ប្រាប់ថា គេ​ជា​ស្វាមី​ដែល​គួរឱ្យ សរសើរ​បំផុត​។ ធ្វើ​ឱ្យគេ​មាន​អារម្មណ៍​ថា គេ​ជាម​នុស្ស​សំខាន់ សម្រាប់​អ្នក​។ ប្រាប់​គេ​ថា អ្នក​ខ្វល់ខ្វាយ​ខ្លាំងណាស់ ចំពោះ​គេ ព្រោះ​គេ​ជា​មនុស្ស​ពិសេស​ម្នាក់​សម្រាប់​អ្នក​។ កុំ​កំណាញ់​ដល់​ថ្នាក់ មិន​ហ៊ាន​ពោល​ពាក្យ សរសើរ​លើក​ទឹក​ចិ​ត្ដ​គេ ជាពិសេស​ចំពោះ លក្ខណៈ​សម្បត្ដិ​នៃ​ភាព ជា​បុរស​ភេទ​របស់គេ​។ ផ្ដល់ឱកាស​ឱ្យគេ ធ្វើជា​វិ​រ​បុរស​របស់​អ្នក និង​ទទួលយក​គេ​។ សរុបមក​ការរួម​គ្រែ​ខ្នើយ អាច​ចាប់ផ្ដើម នៅក្រៅ​បន្ទប់​គេង​ក៏បាន​ដែរ​។​

 

​ស្លៀកពាក់​ខោអាវ​ទ្រនាប់ ៖ បុរស​ងាយ​ត្រេកត្រអាល​ជាង​ស្ដ្រី​។ ហេតុអ្វី​? ក្រៅពី​រូបរាងកាយ អារម្មណ៍​ផ្លូវភេទ​កម្រើក​ឡើង តាមរយៈ​ការ​ឃើញ​។ អ្វីដែល​អ្នក​ស្លៀកពាក់ អាច​ជម្រុញ​បទពិសោធន៍​ផ្លូវភេទ​គេ​។ បុរស​ជាច្រើន​យល់ស្រប​ថា ពេល​ឃើញ​ខោអាវ​ទ្រនាប់​សិច​ស៊ី អាចធ្វើឱ្យ​កាម​តម្រេក​កម្រើក​ឡើង​។ ប្រសិនបើ​អ្នក​មិន​ស៊ាំ នឹង​ការ​ស្លៀកពាក់​បែបនេះ​ទេ ទិញ​វាយ​កមក​ស្លៀកពាក់ ដើម្បីឱ្យ​ស៊ាំ​ឱ្យ​ហើយ​ទៅ​។ ការ​ស្លៀកពាក់​បែបនេះ មិន​សម្រាប់តែ​ស្វាមី​អ្នក​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​អ្នក​ទៀតផង​។ ការ​ស្លៀកពាក់​ខោអាវ​ទ្រនាប់​សិច​ស៊ី ធ្វើឱ្យ​អ្នក​កាន់តែ​ទាក់ទាញ​ជាមុន សិច​ស៊ី​ជាង​មុន ពេញលក្ខណៈ​ជានា​រី​ភេទ និង​មាន​ទំនុក​ចិ​ត្ដ​ជាង ពេលណាៗ​ទាំងអស់​។​

បបោសអង្អែល​ថ្នាក់ថ្នម ៖ ប្រសិនបើ​អ្នក​ស្ទាបអង្អែល​អា​ច្រ​ម៉ក់ វា​អាច​ងើប​រឹង ហើយ​ស្វាមី​អ្នកនឹង​រំភើប​ញាប់​ញ័រ​ខ្លាំង មិនខានឡើយ​។ ក្រពេញ​ដែល​ស្ថិតនៅ​ចំក្បាល​លិង្គ ជា​កន្លែង​ដែល​ស្រើបស្រាល​បំផុត​។ កុំ​ស្ទាបអង្អែល​វា ធ្ងន់​ដៃ​ខ្លាំងពេក ព្រោះ​អាចធ្វើឱ្យ​ស្វាមី អ្នក​ឈឺចាប់ និង​អស់​អារម្មណ៍​។ ក្រៅពី​អា​ច្រ​ម៉ក់ អ្នក​អាច​បបោសអង្អែល បរិមាណ​រាងកាយ​ដ៏​ស្រើបស្រាល ដទៃទៀត​ដូចជា​ក្បាលដោះ ពងស្វាស ត្រចៀក ភ្លៅ​ខាងក្នុង​។ ការ​បបោសអង្អែល​នេះ ហាក់បីដូចជា​អ្នក​យកដៃ ទៅ​ស្ទាបអង្អែល​វត្ថុ​មានតម្លៃ​អីចឹង​អ្វី​ម្យ៉ាង​។ ការធ្វើ​បែបនេះ នឹង​ធ្វើឱ្យ​ស្វាមី​អ្នក ស្រឡាញ់​អ្នក​ជាង​មុន​។​

 

ធ្វើ​អូ​រ៉ា​ល់​សិច ៖ ការធ្វើ​ឱ​រ៉ា​ល់​សិច ជា​ផ្នែក​មួយ​សំខាន់ នៃ​ទំនាក់ទំនង​ផ្លូវភេទ ដ៏​ល្អូកល្អើន​។ បុរស​ច្រើន​បំផុត ឆ្កួត​វង្វេង​ដោយសារ​ការធ្វើ អូ​រ៉ា​ល់​សិច​នេះ ព្រោះ​ចង់​ឱ្យគេ​ធ្វើឱ្យ​ខ្លួន មាន​ក្ដី​សុខ និង​ធ្វើ​ឱ្យគេ​មាន​សេចក្ដីសុខ​វិញ​។ នៅពេល​ស្ដ្រី​ធ្វើ​អូ​រ៉ា​ល់​សិច ឱ្យ​ខ្លួន​សុខ​ស្រួល​រក​ទីបំផុត​គ្មាន ហើយ​ខ្លួន​ក៏​ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យ​ស្ដ្រី​វិញ ខ្លួន​រីករាយ​មាន​អំណរ​សាទរ​ជាខ្លាំង​។ អីចឹង​នៅពេល​អ្នក ធ្វើ​អូ​រ៉ា​ល់​សិច​ឱ្យគេ គឺ​ធ្វើ​ដោយ​ភាព​ត្រេកត្រអាល មាន​អំណរ​សាទរ កុំ​រារែក ផ្ដោត​ការផ្ដល់​សេចក្ដីសុខ​ដល់​គេ និង​កុំឱ្យ​ប៉ះពារ​ធ្មេញ​។

ប្រាប់ថា​គេ​ជា​មនុស្ស​ដ៏​អស្ចារ្យ ៖ ក្រោយពី​រួម​គ្រែ​ខ្នើយ​រួច ប្រាប់​ស្វាមី​ថា គេ​ជាម​នុស្ស​ដ៏​អស្ចារ្យ​ម្នាក់​នៅលើ​គ្រែ​។ ថើប​គេ បបោសអង្អែល​គេ ឱបរឹត​គេ និង​និយាយ​ខ្សឹបខ្សៀវ​ជាមួយ​គេ​។ ប្រាប់ថា អ្វីដែល​គេ​ធ្វើ​ចំពោះ​អ្នក ធ្វើឱ្យ​អ្នកសុខ​ស្រួល​រំភើប ញាប់​ញ័រ​ក្នុង​អារម្មណ៍ ដូចជា​និយាយថា អូន​ពេញចិត្ដ នៅពេល​បង​ថើប​បបោសអង្អែល​… ។ បន្ដ​និយាយ​សាសង​ជាមួយគ្នា ដើម្បី​ឱ្យគេ​ឆ្លើយតប បើទោះជា​នៅពេលដែល​គេ​អស់កម្លាំង​ក៏ដោយ​៕

Wat 131011 Wat 131012

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved