ថ្មីៗ​នេះ លោក Steve Ballmer បាន​ធ្វើ​សុន្ទរកថា​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​នាម​ជា​នាយក​ប្រតិបត្តិ​ ​ក្រុមហ៊ុន Microsoft អំឡុង​ពេល​កិច្ចប្រជុំ​អន្តរជាតិ​មួយ។ ដោយ​ការ​ថ្លែង​ចេញ​ពី​ជម្រៅ​ចិត្ត​​ចំពោះ​ក្រុមហ៊ុន Microsoft ទើប​ធ្វើ​ឱ្យ​​លោក​រំភើប​ចិត្ត​រហូត​ចេញ​ទឹកភ្នែក​រលីងរលោង​ជា​ច្រើន​ដង​ ខណៈ​កំពុង​រាំ​តាម​បទ​ចម្រៀង​ដ៏​ល្បី។

នាយកប្រតិបត្តិ Steve Ballmer នៅ​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ

Ballmer បាន​ប្រាប់​ដល់​បុគ្គលិក​រាប់ពាន់​នាក់​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ចប្រជុំ​ថា Microsoft ត្រូវ​បាន​កំណត់ថា “to deliver the next big thing (ដើម្បី​ផ្ដល់​នូវ​អ្វី​ដ៏​ធំ​មួយ​បន្ទាប់)” ហើយ​គូស​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Software យក្ស​នេះ​ស្ថិត​នៅ​លើ​វិថី​ឆ្ពោះ​ដ៏​ត្រឹមត្រូវ​ទៅ​រក​ភាព​ជោគជ័យ។

ប្រហែល​ខណៈ​ពេល​និយាយ​ចេញ​ពី​ជម្រៅ​ចិត្ត​ពិត​របស់​លោក (Steve Ballmer) ប្រាប់​ដល់​អ្នក​ស្ដាប់​​ទាំង​នោះ ទើប​រំពេច​នោះ​លោក​រំជួល​ចិត្ត​រហូត​​បាន​ហូរ​ចេញ​ទឹកភ្នែក​ភ្លាមៗ​ផង​ដែរ។

Ballmer ប្រហែល​ពុំ​ជា​អ្នក​ពូកែ​ដឹកនាំ​ក្រុមហ៊ុន Microsoft តែ​មិន​មាន​អ្វី​គួរ​សង្ស័យ​ឡើយ ​ដែល​លោក​ពិត​ជា​ស្រលាញ់​ក្រុមហ៊ុន​ជាង​នរណាៗ​ទៅ​ទៀត។ សូម​ទស្សនា​វីដេអូ​ខាង​ខាង​ក្រោម ហើយ​ប្រាប់​ពី​ចំណាប់អារម្មណ៍​របស់​ប្រិយមិត្ត​មាន​ចំពោះ CEO រូប​នេះ​ផង៖

​ប្រែ​សម្រួល៖ ឈុន ហួរ
ប្រភព & រូបភាព៖ softpedia