​​គេហទំព័រ​ដ៏​ល្បី​​របស់​​ប្រទេស​ឥណ្ឌូណេស៊ី​ The Jarkata Post ​​​​​​បាន​សរសើរ​​​រាជធានី​ និង​ជា​បេះ​ដូង​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា​ គឺ​​​ទីក្រុង​ភ្នំពេញ​ថា​នៅ​តែ​​​ជា​ទីក្រុង​គជ់​តែមួយគត់​​របស់​អាស៊ី​។

ក្នុង​អត្ថបទ​ចុះ​ផ្សាយ​​កាល​​ពី​ថ្ងៃ​ម្សិលមិញ​​ ​The Jarkata Post ​​បាន​​​​ដាក់​ចំណង​ជើង​ថា​ “Phnom Penh: Still a pearl of Asia” ដោយ​បាន​​​​អួត​​សរសើរ​​កេរដំណែល​វប្បធម៌  ​សំណង់​អគារ​ផ្សេងៗ​​ដែល​បាន​បន្សល់ទុក​តាំង​ពី​សម័យ​អាណានិគមនិយម​​បារាំង​ ​ហើយ​គេហទំព័រ​នេះ​ ក៏​​បាន​សរសេរ​​​រៀបរាប់​ពី​​​សម្រស់​ឆើតឆាយ​របស់​ទីក្រុង​ភ្នំពេញ​ដែល​​​កំពុង​ទទួល​បាន​​​ចំណាប់អារម្មណ៍​​ពី​ភ្ញៀវ​ទេសចរណ៍ និង​ត្រូវ​បាន​គេ​មើល​ឃើញ​​ជា​ទូទៅ​ថា ​ជា​ទីក្រុង​មួយ​ដែល​បាន​ផ្ដល់​សេវាកម្ម​ដ៏​សមស្រប​បំផុត​​មួយ​សម្រាប់​ទេសចរណ៍​នៅ​ពេល​បច្ចុប្បន្ន​នេះ​។​​​​​​​​

សូមអាន៖អ្នក​បុរាណវិទ្យា​​អូស្រ្តាលី​រក​ឃើញ​អាថ៌កំបាំងគួរឲ្យ​ភ្ញាក់ផ្អើល​នៅ​ទីតាំង​​​អតីត​រាជធានី​អង្គរ

ជាមួយ​នឹង​ការ​លើកឡើង​ពី​តំបន់​គោលដៅ​ទេសចរណ៍​​ជាច្រើន​ដែល​ក្នុង​នោះ​រួមមាន​ ​​​ភាព​ល្អឯក​គ្មាន​​គូ​ប្រៀប​នៃ​សារមន្ទីរជាតិ  ព្រះបរមរាជវាំង​ ទិដ្ឋភាព​នៅ​តាម​មាត់​ទន្លេ ផ្សារ​ចាស់​ៗ​ និង​ទីតាំង​​មួយ​ចំនួន​​ទៀត​​​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​បារាំង និង​សង្គម​រាស្ត្រនិយម​​​រហូត​មកដល់​បច្ចុប្បន្ន​ ដែល​​បាន​បង្ហាញ​ថា​ ​ទីក្រុង​មួយ​នេះ​មាន​វប្បធម៌​សម្បូរ​បែប​​ជាង​ទីក្រុង​ផ្សេងៗ​ទៀត​នៅ​អាស៊ី។ ​

ទន្ទឹម​នឹង​នេះ​​គេហទំព័រ​នេះ​ ក៏​បាន​​សរសើរ​ពី​សេវាកម្ម​​ល្អ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ ការ​ស្នាក់នៅ​ ​ កន្លែង​កម្សាន្ត ​​សណ្ឋាគារ ភោជនីយដ្ឋាន​ទំនើបៗ​​តាម​បែប​ខ្មែរ​ និង​អឺរ៉ុប រួម​ទាំង​របៀបរបប​​រស់​នៅ​របស់​ប្រ​ជាពលរដ្ឋ​ប្រមាណ​​ជិត ​២​លាន​នាក់​ ​បាន​​​ធ្វើឲ្យ​មាតុភូមិ​មួយ​នេះ​វិវឌ្ឍ​​យ៉ាង​​សម្បូរ​បែប​ និង​រស់​រវើក​ ដែល​សក្តិសមបំផុត​ក្លាយ​ជា​ទីក្រុង​គជ់​នៅ​អាស៊ី៕ ​

http://news.sabay.com.kh/articles/480201