Breaking News
Loading...
Tuesday, September 24, 2013

ជិះ​ម៉ូតូ​​បញ្ច្រាស​ស្ពាន ជ្រុល​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​


​រាជធានី​ភ្នំពេញ ៖ ម៉ូតូ​២​គ្រឿង បាន​បើក​បុក​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ នៅចំណុច​លើ​ស្ពាន​អ​កាស​៧​មករា កាលពី​វេលា​ម៉ោង ៩​និង​៥០​នាទី យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក   សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ​។​

 

​បើតាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បង្កឡើង​ដោយ ម៉ូតូ​ម៉ាក​C125 ស៊េរី​២០១២ ពណ៌​ខ្មៅ ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BH-7671 ជិះ​ឌុប​គ្នា​ ២​នាក់ ប្តី​ប្រពន្ធ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ឡើង លើ​ស្ពាន​អាកាស​៧​មករា ដោយ​បើក​បរ​ឡើង​បញ្ច្រាស​ស្ពាន​។ ខណៈពេល​ជិះ​ឡើងមក​ដល់​លើ​ស្ពាន ស្រាប់​តែបាន​វ៉ា​ក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ C125 ស៊េរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1M-9625 ជិះ​ដោយ​បុរស​ម្នាក់ ដែល​ធ្វើដំណើរ​ពី​លិចទៅ​កើត បណ្តាល​ឲ្យ​បុក​គ្នា​ពេញទំហឹង ធ្វើ​ឲ្យ​អ្នក​ទាំងបី​រងរបួស​ធ្ងន់ ។​

 

​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​បញ្ជូន​អ្នករបួស​ទៅធ្វើ​ការ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​។ ចំណែក​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ធ្វើការ​សោះ​ស្រាយ​នៅពេល​ក្រោយ​៕

1

2

ប្រភពពី៖​ www.watphnom-news.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved