វត្តមាន iPhone 5S និង 5C ចេញ​លក់​បាន ១ថ្ងៃ​ហាក់​ដូច​ជា​ផ្អើល​ទីផ្សារ​ពិភពលោក​ដល់​ហើយ មិន​ថា​នៅ​អន្តរជាតិ​ប៉ុណ្ណោះ​ទេ រីឯ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ផ្អើល​ឈូឆរ នឹង​វត្តមាន​កំពូល Smartphone របស់​ក្រុមហ៊ុន Apple ដែរ។

អាន៖ iPhone 5S ​​មក​ដល់​ខ្មែរ​ហើយ​ ​តម្លៃ​​ជិត​​២​​ពាន់​ដុល្លារ! ​

ដូច​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ ថា iPhone កូន​ពៅ​ទាំង​ពីរ​នេះ​បាន​បំពាក់​មក​ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​មិន​ធម្មតា។ ក្រៅ​ពី​បច្ចេកវិទ្យា តើ​គុណភាព​តួខ្លួន​របស់​ទូរសព្ទ​ម៉ាក​ល្បី​ទាំង​ពីរ ខ្ពស់​កម្រិត​ណា​ដែរ? តាមដាន​វីដេអូ ធ្វើតេស្ត​ទម្លាក់ iPhone 5S និង 5C ជា​មួយយើងខ្ញុំដូច​ខាង​ក្រោម៖



ឈុត​វីដេអូ​ខាង​លើ​នេះ ដែល​បង្ហាញ​ពី​ការ​ពិសោធន៍​គុណភាព​ផ្ទៃ​ក្រៅ​របស់ iPhone ស៊េរី​ថ្មី​ទាំង​ពីរ​គឺ​បាន​បែងចែក​ជា​ពីរ​ដំណាក់កាល ដែល​ដំបូង​ពិសោធ​លើ iPhone 5S និង​បន្ទាប់​គឺ iPhone 5C។ បុរស​ម្នាក់​បាន​ធ្វើតេស្ត​ទម្លាក់ iPhone 5S ចំនួន ៣ដង ទី១ ទម្លាក់​ចំ​ខ្នង ទី២ ទម្លាក់​បញ្ឈរ និង​ទី៣ ទម្លាក់​ដោយ​ផ្កាប់​អេក្រង់​ចុះ​ក្រោម។ ធ្វើ​ដូច​នេះ នៅ​លើ iPhone 5C ផង​ដែរ។

ជា​លទ្ធផល iPhone 5S មាន​ស្នាម​ឆ្កូត និង​កំពិត​តែ​បន្តិច​ប៉ុណ្ណោះ​តែ​អេក្រង់​ពុំ​បាន​រក​ការ​បែកបាក់​អ្វី​ឡើយ។ ដោយ​ឡែក iPhone 5C សម្បក​ប្រហែល​នឹង iPhone 5S ដែរ​ថា អេក្រង់​ដូច​ជា​ខូចខាត​ច្រើន។

ម្សិលមិញ​រឿង​ដែល​ប្រិយមិត្ត​មិន​នឹក​ស្មាន​ដល់​លើ iPhone 5S និង 5C នោះ គឺ​ស្ថិត​នៅ​ត្រង់​តម្លៃ​មក​ដល់​ប្រទេស​កម្ពុជា​ដែលយើងខ្ញុំទទួល ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត ដែល (iPhone 5S ទំហំ 16GB ថ្លៃ ១៧៥០ដុល្លារ) (iPhone 5S 32GB តម្លៃ ១៨៥០ដុល្លារ) និង (iPhone 5S ទំហំ 64GB មាន​តម្លៃ ១៩៥០ដុល្លារ)។ ចំណែក iPhone 5C ទំហំ 16GB តម្លៃ ៧៥០ដុល្លារ ខណៈ​ទំហំ 32GB តម្លៃ ៨៥០ដុល្លារ​អាមេរិក។