Breaking News
Loading...
Sunday, September 29, 2013

អ្នកប្រើប្រាស់ iPhone 5 និង 5C ត្អូញត្អែរពីបញ្ហាថ្មលើ iOS 7


ក្រោយពីក្រុមហ៊ុន Apple ដាក់អោយធ្វើការដំឡើង ជាផ្លូវការនូវ iOS 7 កាលពីថ្ងៃទី ១៨ ខែកញ្ញា កន្លងមក អ្នកនិយមប្រើប្រាស់ iPhone ជាច្រើន ពិសេសនោះអ្នកប្រើ iPhone 5 បាននាំគ្នា update ប្រតិបត្តិការចុងក្រោយនេះស្ទើរគ្រប់គ្នា។ ដាក់អោយ ដំឡើងមិនទាន់បានប៉ុន្មានផងស្រាប់តែពេលថ្មីៗនេះ មានបញ្ហាមួយ ដែលអ្នកប្រើ ប្រាស់ iPhone 5 និង 5C មួយចំនួនធំត្អូញត្អែរនោះគឺបញ្ហាឆាប់អស់ថ្ម ក្រោយពេល update ឡើងទៅ iOS 7។ បញ្ហានេះមិនត្រឹមតែឆាប់អស់ថ្ម ពេលកំពុងប្រើប្រាស់ទេ សូម្បីតែពេលកំពុងសាកថ្មក៏មិនសូវ កើនថ្មផងដែរ ហើយជូនកាលធ្វើអោយ ទូរស័ព្ទកើនកំដៅទៀតផង ដែលនេះត្រូវគេដឹងថាបណ្តាលមកពី chipset ដំណើរ ការខ្លាំងពេក ហើយទាមទារអោយអ្នកប្រើប្រាស់ Restart ម៉ាស៊ីនទើបទូរស័ព្ទបន្ថយ កំដៅ។ តើអ្នកទាំងអស់គ្នាមានជួបបញ្ហាដូចខាងលើទេ?

Khmer-note

gsmarena_002

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved