គេ​ធ្លាប់​ប្រៀប​ធៀប​ការ​ស្លៀក​ពាក់​របស់​តារា​ប្រុស​និង​តារា​ប្រុស​ ឬតារា​ស្រី និងតារា​ស្រី ពេលនេះសាក​ប្រៀប​ធៀប​ការ​បង្ហាញ​សំលៀក​បំពាក់​របស់​ តារា​ស្រី និង តារា​ប្រុស​ដែល​ស្លៀក​ពាក់​ដូច​គ្នាម្ដង​មើល៍។

អាន៖ តារា​បង្ហាញ​ម៉ូដ​ឡាវ​ស្អាត និង​​សិច​ស៊ី​សម្បើម​ណាស់​​ដែរ​តើ!

បើ​ទោះ​បី​ជា​ មាន​មុខរបរ​ផ្សេង​គ្នា​ក៏​ដោយ ក៏ Song HyeKyo (ហាន់ជីអ៊ុន) និង​តារា​រ៉េប​ G-Dragon ហាក់​ដូចជា​មាន​ចំណូល​ចិត្ត​ដូច​គ្នា​ទៅ​លើ​ការ​ស្លៀក​ពាក់​ដោយ​ពួកគេ​ទាំង​ពីរបាន​ពាក់​រ​ងារ​ដែល​​មាន​ពណ៌ និង ម៉ាក​ដូច​គ្នា​ ​ជា​ការ​រចនា​​របស់ “Soon the blueberry collection”។ ចំណុច​ខុស​គ្នា​គឺ​ត្រង់​ថា​ពួកគេ​ថ​ត​ឲ្យ​ទស្សនាវដ្ដីផ្សេងគ្នា​​គឺ G-Dragon ថត​ឲ្យ​ទស្សនាវដ្ដី  “Vogue” និងហាន់ជីអ៊ុន​ថត​ឲ្យទស្សនាវដ្ដី “Bazaar” ប៉ុណ្ណោះ។

G-Dragon

ហាន់ ជីអ៊ុន

សំលៀកបំពាក់​ “Soon the blueberry collection”  មិន​ត្រឹម​តែ​ទាក់ទាញ​តារាសម្ដែង​ស្រី​ និង​តារា​ចម្រៀង​ប្រុស​មក​ពី​ក្រុម​ Big Bang ​ខាង​លើ​ទេ ​សូម្បី​តារា​ល្បីៗ​របស់​ប្រទេស​លោក​​ខាង​លិច​​ដូចជា Harry Styles មក​ពី​ក្រុម One Direction, Victoria Beckham និងElle Fanning ក៏​ពេញ​ចិត្ត​ម៉ាក​នេះ​ដែរ។

អាន៖ រៀន​ធ្វើ​​សក់​លេង​ៗ​ដោយ​ខ្លួន​ឯង​​​​ តែ​ស្អាត​មែន​ទែន!

Victoria Beckham

Harry Styles

Elle Fanning

ដល់​វេន​​​ប្រិយមិត្ត​ម្ដង គិត​ថាហាន់​ជីអ៊ុន និងG-Dragonមួយ​ណា​ថត​បាន​ស្អាត​ជាង?