Breaking News
Loading...
Monday, September 30, 2013

វិដេអូ៖⁣ នារីវ័យក្មេង វ៉ៃស្ត្រីចំណាស់យ៉ាងចាស់ដៃ


សឹង្ហបូរី៖ យោងតាមប្រភពពត៌មាន ឌឺញូវផេកភ័រ បានអោយដឹងថា អ្នកស្រី⁣ Toh Siew Hong អាយុ ៦៥ឆ្នាំ ត្រូវបាននារីវ័យក្មេងដែលជាអ្នកជិតខាងរបស់ខ្លួន រករឿងហើយវ៉ៃ យ៉ាងចាស់ដៃខណៈពេលដែលគាត់ ត្រឡប់មកពីផ្សារ។ ប្រភពពត៌មានដដែលបានបន្តអោយដឹងទៀតថា ពេលដែលអ្នកស្រីត្រឡប់មកពីផ្សារនោះ ស្រាប់តែជនដៃដល់ មកច្រានដោយគ្មានមូលហេតុតែម្តង ហើយពេលនោះដែរ អ្នកស្រី⁣ Toh បានតដៃនឹងនាងផងដែរ។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ថ្មីៗនេះផងដែរ ហើយពេលនេះអ្នកស្រីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ខណៈពេលដែលជនល្មើសត្រូវបានប៉ូលីសចាប់ខ្លួន ដើម្បីសួរនាំ រកមូលហេតុពិតប្រាកដ។ ប៉ុន្តែដោយយោងតាមសំដីអ្នកជិតខាងដូចគ្នាបានប្រាប់ថា នារីជនល្មើសម្នាក់នេះមានអាយុប្រមាណ⁣៤០ឆ្នាំ ហើយនាងទំនងជាមនុស្សញៀនថ្នាំ ហើយដើម្បីជ្រាបច្បាស់ថា ឈុតឆាកវាយគ្នានោះសាហាវយ៉ាងណា សូមទស្សនាវិដេអូខាងក្រោមនេះ៕

29449122 - 29_09_2013 - baattack

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved