សមាជិក​ក្រុម Dal Shabet ​គឺ​ Subin បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​តាម​ដាន​ និង​ចូលចិត្ត​ក្រុម​តារា​​ចម្រៀង​​ K-pop ​​ភ្ញាក់​ផ្អើល​ ដោយសារ​តែ​​តារា​រូប​នេះ​បាន​​ស្រាត​ដើម្បី​ស្វាគមន៍​ការ​បើក​ប្រកួត​កីឡា ​ Baseball ។ ​​​​​

សូម​អាន៖ មើល​វីដេអូ SNSD បញ្ចេញ​ស្ទីល​​ cute cute ក្នុងឈុត​ក្រៅ​ឆាក​តិច​មើល៍!

​ផ្សាយ​ក្នុង​កម្មវិធី “Cool Guy” ​របស់​ស្ថានីយ​ទូរទស្សន៍ SBS ​ សមាជិក​ក្រុមDal Shabet រូប​នេះ​បាន​និយាយ​ថា ៖ “ខ្ញុំ​បាន​រង់​ចាំ​ពេល​នេះ ​​​​ជា​យូរ​មក​ហើយ ខ្ញុំ​​នឹង​​ផ្លាស់​ប្ដូរ​ប្រវត្តិសាស្ត្រ​នៃ​ការ​បើក​ការ​ប្រកួត​កីឡា Baseball ។ ខ្ញុំ​នឹង​ក្លាយ​ទៅជា​ប្រធានបទ​ក្ដៅ​គគុក​នៃ​ការ​ស្រាវជ្រាវ​លើ Internet”។

សូម​អាន៖ អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ ​ពេល​ឃើញ​តារា​ល្បី​ៗ​ ១០​រូប​ញៀន​បារី! ​

តារា​ម្នាក់​នេះ​​បាន​បន្ថែម​ទៀត​ថា ៖”ការ​ស្លៀកពាក់​សិច​ស៊ី បង្ហាញ​ជើង​ ឬ ​ដងខ្លួន​វា​​សាមញ្ញ​ណាស់​សម្រាប់​ស្វាគមន៍​​ការ​ប្រកួត​កីឡា​ Baseball​។ ខ្ញុំ នឹង​ បង្ហាញ Style ថ្មី​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បំភ្លេច​ចោល​ style ពី​មុន”។

Subin បាន​ធ្វើ​ឲ្យ​អ្នកទស្សនា​ការប្រកួត​កីឡា​ Baseball ភ្ញាក់ផ្អើល​ សូម្បីតែ ​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ ​ក៏​មិន​អាច​បិទ​បាំង​​​ក្ដី​រំភើប​របស់​ខ្លួន​បាន​ដែរ។ ​​អ្នក​អត្ថាធិប្បាយ​​​ម្នាក់​នេះ​ ​​បាន​និយាយ​ដោយ​រំភើប​ថា ៖ ” អ៊ូ Subin ​ពាក់​តែ​ស្បែកជើងឃ្លុប ទេ​”។

Dal Shabet គឺជា​ក្រុម​តារា​ចម្រៀង​ស្រី​កូរ៉េខាងត្បូង ​ចាប់​ផ្តើម​សម្ដែង​ដំបូង ក្នុងឆ្នាំ២០១១។ ក្រុម​នេះ​មាន​​សមាជិក​ចំនួន​ ៦នាក់ ក្នុង​នោះ Subin គឺ​ជា​ប្រធាន​ក្រុម។ ​កាល​ពី​ដំបូង ​Dal Shabet ច្រៀង​បទ​ចម្រៀង​បែប​ Cute girl ​ប៉ុន្តែ​ក្រោយ​មក​ ពួកគេ​បាន​ផ្លាស់​ប្ដូរ​មក​ច្រៀង​​ និង​សម្ដែង​បទ​បែប​សិច​ស៊ី​វិញ​ម្ដង​ ហើយ​ទទួល​បាន​ការ​គាំទ្រ​លើស​ដើម។

​រាង​កាយ​របស់ តារា​K-pop ​រូប​នេះ​ ត្រូវ​បាន​បិទបាំង​ដោយ​ស្បៃ​ស្ដើង​ ពណ៌​ស​ ។ គេ​ពុំ​អាច​រៀប​រាប់​ថា​តារា​រូប​នេះ​មាន​រូបរាង​យ៉ាង​ណា​នោះ​ទេ ​ទុកឲ្យ​ ប្រិយមិត្ត​ជា​អ្នក​ស្រមៃ​ទៅ​ចុះ ព្រោះ​រូបភាព​ត្រូវ​បាន​ គេ​បិទបាំង​កន្លែង​សំខាន់​ៗ​​អស់​ទៅ​ហើយ៕