Breaking News
Loading...
Monday, September 23, 2013

មួយថ្ងៃ​​​ ជនកម្ពុជា​​​២៩នាក់ស្លាប់ ដោយប្រើ​​​ថ្នាំជក់


ការតំលើងពន្ធ​​​អាករពិសេសពី ១៥%ទៅ២០% ឬក៏៣០% អាចកាត់បន្ថយ​​​អត្រាប្រើថ្នាំជក់

ជក់បារីបំផ្លាញសុខភាព

ជក់បារីបំផ្លាញសុខភាព

តំណាងអង្គការសុខភាព ពិភពលោក(WHO) បានថ្លែងអះអាង នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ថា ប្រជាជន កម្ពុជា ក្នុងមួយថ្ងៃៗ បានស្លាប់ដោយការ ប្រើថ្នាំជក់ មានចំនួនជាមធ្យម ពី២៨នាក់ ទៅ២៩នាក់ ដែល ភាគច្រើន មកពីជំងឺមហារីកមាត់ និងជំងឺមហារីក ផ្សេងៗទៀត។

លោក ញិល ដារ៉ាវុធ តំណាង WHO បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅកិច្ចប្រជុំ មួយនាសណ្ឋាគារ សាន់វ៉េថា “បើយើងគណនាការស្លាប់ ក្នុងមួយថ្ងៃប្រជាពលរដ្ឋ យើងប្រមាណពី២៨នាក់ ទៅ២៩នាក់ស្លាប់ ដោយ ជំងឺបណ្តាលមកពី ការប្រើប្រាស់ថ្នាំជក់។ យើងអាចទៅរកមើល អ្នកស្លាប់នៅមន្ទីរពេទ្យខ្មែរ-សូវៀត នឹងឃើញអ្នក កើត ជំងឺមហារីកសួត ពាក់ព័ន្ធទៅនឹងការជក់បារី និងប្រើថ្នាំជក់”។

លោកបានបន្តទៀតថា ទិន្នន័យរបស់ WHO បង្ហាញថា ឆ្នាំ២០១២ ប្រជាជនកម្ពុជា១ម៉ឺន នាក់បានស្លាប់ដោយការ មានទំនាក់ទំនងជាមួយការប្រើប្រាស់ថ្នាំជក់។

លោកបានបន្ថែមថា ចំណែកប្រជាពលរដ្ឋនៅទូទាំងពិភពលោក ដែលស្លាប់ដោយការប្រើប្រាស់ ថ្នាំជក់នេះមាន ចំនួន៦លាននាក់ ហើយក្នុងចំនួននេះដែរ មានមនុស្ស៦សែននាក់ បានស្លាប់ដោយសារការស្រូបផ្សែងថ្នាំជក់។

លោក ញិល ដារ៉ាវុធ បានបន្តថា កម្ពុជា បានយកពន្ធអាករលើផលិតផលថ្នាំជក់ តែ១០ភាគ រយ តែប៉ុណ្ណោះ ប៉ុន្តែ ចង់ឲ្យមានការកាត់បន្ថយ ការប្រើប្រាស់ ថ្នាំជក់ឲ្យមកនៅ ចំនួនតិចនោះ គឺកម្ពុជាអាចតំលើងពន្ធនេះ រហូតទៅ ដល់ពី១៥ភាគរយ ទៅ២០ភាគរយ ឬក៏៣០ភាគរយ ទើបកាត់បន្ថយអ្នកជក់បារី ឬក៏អ្នកប្រើប្រាស់ថ្នាំជក់ មកកម្រិត ទាបបាន។

តំណាងអង្គការសុខភាពពិភពលោករូបនេះ បានបញ្ជាក់ថាទៀតថា អ្នកស្លាប់ដោយការប្រើប្រាស់ ថ្នាំជក់នាំឲ្យ ខាត់បង់សេដ្ឋកិច្ច ជាតិជាខ្លាំង ដោយសារក្នុងមួយឆ្នាំៗ ប្រជាជនកម្ពុជា បានចំណាយថវិកាទិញ បារីថ្នាំជក់ ១០០ លានដុល្លារ ហើយប្រសិនបើមាន អ្នកជំងឺម្នាក់ កើតឡើងដោយការប្រើថ្នាំជក់ សមាជិកក្រុមគ្រួសារ ត្រូវចំណាយ ថវិកា ១ម៉ឺនដុល្លារ ដើម្បីព្យាបាលជំងឺ។

អត្ថបទ រក្សាសិទ្ធិដោយ Dap-News.com

ចង់ដឹងព័ត៌មានទាន់ហេតុការណ៍ក្នុងប្រទេសកម្ពុជា សូមចុច Dap-News.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved