Breaking News
Loading...
Monday, September 23, 2013

​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំភេសជ្ជះ​មាន​ជាតិ​កាហ្វេ​អ៊ីន​បានទេ​?


​វា​ជា​ការល្អ​បំផុត​ដើម្បី​កំណត់​បរិមាណ​ភេ​ស​ជ្ជះ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​(caffeine)​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ភេសជ្ជៈ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន​រួម​មាន​កាហ្វេ តែ ភេសជ្ជៈ Cola និង​ភេសជ្ជៈ​មួយ​ចំនួន​ផ្សេង ទៀត​រួម​ទាំង​ភេសជ្ជៈ​ពូវ​កម្លាំង​ផងដែរ​។​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​មាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​អ្នក​និង​អាច​ធ្វើឱ្យ​អ្នក​ឆាប់​ខឹង​និង​ឆេវឆាវ ហើយ​ធ្វើឱ្យ​មិន​ងងុយគេង​។​ជួន​កាល​វា​អាច​បណា្ខ​ល​ឱ្យ​បេះ​ដូង​ដើរ​ញាប់​ផងដែរ​។​

​អ្នក​មិន​ចាំបាច់​ឈប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ទាំងស្រុង​នោះ​ទេ​ប៉ុន្តែ​ព្យាយាម​ដើម្បី​កំណត់​ដោយ​ខ្លួនឯង​មិនអោយ​លើស​ពី ២​ពែង​នៃ​កាហ្វេ​ខ្សោយ​ឬ ៤​ពែង​នៃ​តែ​ក្នុង​មួយថ្ងៃ​។ សូម​ព្យាយាម​ជំនួស​កាហ្វេ​ដែល​គ្មាន​សារធាតុ​កាហ្វេ​អ៊ី​ន​(decaffeineted coffee) ជាជាង​កាហ្វេ​ធម្មតា​។​

​ប្រសិនបើ​អ្នក​ចង់​ផឹក​ភេសជ្ជៈ​កូឡា​, រក្សា​ចំនួន​ដែល​អ្នក​ផឹក​អោយ​តិច​ជាង​មួយ​លីត្រ​នៃ​ភេសជ្ជៈ Cola ឬ​តិច​ជាង​មួយ​កំប៉ុង​នៃ​ភេ​ស​ជ្ជះ​ប៉ូក​ម្លាំង​។ វា​គឺ​សំខាន់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំពោះ​ការ​ផឹកទឹក ទឹកដោះគោ ទឹក​ផ្លែឈើ​អោយបាន​គ្រប់គ្រាន់​។ ភេសជ្ជៈ​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​ជំនួស​ដោយ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នោះទេ​។​

​ផលវិបាក​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ចំពោះ​ស្ត្រី​មាន​ផ្តៃពោះ​

  • ប្រហែល​ម្នាក់​ក្នុងចំណោម​ប្រាំ​នៃ​អ្នកមាន​ផ្ទៃពោះ​ត្រូវបាន​កត់សម្គាល់ថា​បានរ​លូត​កូន​។​
  • ភេ​ស​ជ្ជះ ដែល​មាន​បរិមាណ​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ខ្ពស់​អាច​ធ្វើឱ្យ​មាន​ការ​រ​លូត​កូន​ច្រើនជាង​។​
  • បរិមាណ​តិចតួច​នៃ​ជាតិ​កាហ្វេ​អ៊ី​ន​ទំនងជា​មិន​បង្ក​អោយ​មាន​ការ​រលូត​នោះទេ​។​
  • គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​មាន​3%​ទៅ​5%​អាច​បង្ក​អោយ​ទារក​មិន​គ្រប់​លក្ខ​ណះ​។​ប៉ុន្តែ​មិន​បាន​បង្ហាញអោយឃើញថា​ស្ត្រី​ដែល​ញុំ​កាហ្វេ​អ៊ី​ន​បង្ក​កំនើត​កូន​មិន​គ្រប់​លក្ច​ណះ​នោះ​នៅឡើយ​ទេ​៕​



ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved