Breaking News
Loading...
Sunday, September 29, 2013

ស្ត្រី​ដែលរួមភេទ​ជាមួយ​ស្វាមី​ញឹកញាប់ កាន់​តែ​ក្មេង​ជាងវ័យ​និង​មាន​ស្បែក​ភ្លឺ​រលោង


​រាជធានី​ភ្នំពេញ ៖ ស្ត្រី​ភាគច្រើន​គ្រាន់តែ ធ្លាប់​​ឆ្លង​កាត់​​បទ​ពិ​សោធន៍ ក្នុង​ការ​​រួម​ភេទ ជួន​កាល​​ក៏​​ស្រ​ណុក​​សុខ​​ស្រួល បាន​​ដល់​​តម្រេក​​កំពូល ហើយ​​ខ្លះ​ទៀត​​គិត​ថា ខ្លួន​ឯង​​ដឹង​​ច្បាស់​​អំពី​​សិច តែ​​តាម​ពិតម​ទៅ មាន​​ចំណុច​​សំ​ខាន់​​​​ចំ​នួន១២ ដែល​​អ្នក​​មិន​​បាន​ដឹង ដូច​ជាការ​រួមភេទ​កាន់តែច្រើន កាន់តែ​ស្អាត​ក្មេង​ជាង​វ័យ ហើយ​ស្ត្រី​គួរតែ​ចំណាយពេល តាមដានរឿងអាថ៌កំបាំង ដូង​ខាងក្រោម​នេះ ។​
 
១. កាន់តែ​រួមភេទ កាន់តែ​ស្អាត​ ៖ ខណៈដែល​ស្ត្រី​រួមភេទ​ជាមួយ​ស្វាមី បាន​កាន់តែ​ញឹកញាប់ កម្រិត​នៃ​បរិមាណ​អ័រម៉ូន​អេ​ស្ត្រូ​ចេ​ន (Estrogen) របស់​ស្ត្រី ក៏​កាន់តែ​កើន​បរិមាណ​ឡើង​ទ្វេដង ធ្វើឱ្យ​ពណ៌​សម្បុរ​របស់​ស្បែក​ភ្លឺ​ថ្លា ឯ​សរសៃសក់​ក៏​រលើបរលោង​ស្អាត​។ នេះ​ដោយសារ​អ័រម៉ូន​អេ​ស្ត្រូ​ចេ​ន ចាត់ទុក​ដូចជា​ថ្នាំ​ធ្វើឱ្យ​ក្មេង​ជាង​វ័យ​សម្រាប់​ស្ត្រី​។​
 
២. ភាពខុសគ្នា ពុំមែន​ជា​ឧបសគ្គ ៖ ធ្លាប់​គិតថា ស្វាមី​ប្រៀបបាន​កូនសោ ឯ​ខ្លួន​អ្នក​វិញ ប្រៀបបាន​រន្ធ​សោ​ដែរ​ទេ ? ការពិត វា​ពុំមែន​ដូច្នោះ​រហូត​ឡើយ​។ វា​ប្រៀបដូចជា​ស្បែក​ផ្គុំ​រូប (Guggle) ច្រើនជាង​។ ទោះបី​ប្រដាប់ភេទ​របស់​ស្វាមី​ធំក្តី ក៏​មិន​បណ្តាលឱ្យ​ខូចខាត​អ្វី​ឡើយ​។ អ្នក​អាច​គ្រប់គ្រង​ទៅលើ​ការ​ស៊ក​បញ្ចូល ជ្រៅ​ឬ​រាក់ របស់​ស្វាមី​បាន ដោយ​ប្រើ​ក្បាច់ “​ស្រី​នៅ​ពីលើ​”​។ ប៉ុន្តែ បើ​ប្រដាប់ភេទ​របស់​ស្វាមី​តូច​ពេក អា​ចរក​ឧបករណ៍ ជំនួយ​សិច មកជួយ​ជំរុញ​បន្ថែម​ក៏បាន​។​
 
៣. សិច បំបាត់​ភាព​តប់ប្រមល់ និង​ទប់ស្កាត់ជំងឺ ៖ ថ្ងៃ​ណា​ដែល​អ្នក​ជាប់រវល់​ច្រើន នឹង​កិច្ចការងារ​ថ្ងៃនោះ បើ​បាន​រួមភេទ​ជាមួយ​ស្វាមី វា​អាចធ្វើឱ្យ​អ្នកមាន​អារម្មណ៍ល្អ ព្រោះ​ការរួម​ភេទ ធ្វើឱ្យ​កម្រិត​អ័រម៉ូន​នៃ​ភាព​តប់ប្រមល់​ថយចុះ​។ ឯការ​រួមភេទ​ជាប្រចាំ រៀងរាល់ថ្ងៃ ក៏បាន​ធ្វើឱ្យ កម្រិត​នៃ​អង្គ​បដិបក្ខ មាន​ឈ្មោះថា Immunoglobulin A កើនឡើង ដែល​វា​មាន​ប្រយោជន៍​ក្នុងការ​ការពារ និង ទប់ស្កាត់​ជំងឺ​ផ្តាសាយ និង​ការឆ្លង​រោគ​ផ្សេងៗ​។​
 
៤. សិច មិន​ចុះខ្សោយ​ទៅតាម​វ័យ ៖ ចំពោះ​មនុស្ស​វ័យ​ចំណាស់​ចំណង់ និង​ថាមពល​សិច មិនទាន់​ចុះខ្សោយ​នៅឡើយ​ទេ​។ នេះ​បើតាម​អ្នកស្រី​លូ ប៉ា​ហ្គេ​ត (Lou Paget) អ្នកសិក្សា​ស្វែងយល់​អំពី​សុខភាព​ផ្លូវភេទ និង​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ឈ្មោះ The Big O : How to have them, Given them, and Keep them Coming បាន​ប្រាប់​។ ដូច្នេះ ប្រសិនបើ​ជីវិត​ផ្លូវភេទ​របស់​អ្នក ចាប់ផ្តើម​ចុះខ្សោយ សូមកុំ​បន្ទោស​ទៅលើ​វ័យ​។ អ្នកស្រី​បាន​បន្ត ទៀតថា ចំពោះ​ស្ត្រី​ដែល​អាយុ​ច្រើន មាន​មិនតិច​នាក់​ឡើយ ដែល​ហេតុផល​ពួកគេ​ពុំ​សូវ​បាន​រួមភេទ​ជាមួយ​ស្វាមី វា​គ្រាន់​ជា​រឿង​ឱកាស​ប៉ុណ្ណោះ​។ ដូច្នេះ ការរក​ពេលវេលា និង​ឱកាស​ក្នុងការ​រួមភេទ​បាន ពេលនោះ សិច​ក៏​នឹង​កើតឡើង​ឯង​។​
 
៥. កាន់តែ​រអិល រឹតតែ​ល្អ ៖ ការដែល​សព៌ាង្គកាយ​ពុំ​អាច ផលិត​ទឹករំអិល​បាន ច្រើន​សមល្មម​ទេនោះ ធ្វើឱ្យ​ស្ត្រី​បាត់បង់​សេចក្តីសុខ ក្នុង​រឿង​ផ្លូវភេទ​បាន​។ ឯ​ការប្រើ​សារធាតុ​រំអិល ជា​ជំនួយ​បន្ថែម ក៏​អាចធ្វើឱ្យ​ស្រី​មាន​សេចក្តីសុខ​ស្រណុក​ស្រួល បាន​ដូចគ្នា ព្រោះ​ការផលិត​ទឹករំអិល តាមបែប​ធម្មជាតិ ពី​ក្នុង​សព៌ាង្គកាយ របស់​មនុស្ស​យើង ជួនកាល​មាន ជួនកាល​អត់ ពេល​រួមភេទ​ម្តងៗ​. ការប្រើ​សារធាតុ​រំអិល ដែល​ពុំ​បង្ក​គ្រោះថ្នាក់​ដល់​ទ្វារមាស​របស់​ស្ត្រី អាចជួយ​ជំរុញ និង​បង្កើន​សេចក្តីសុខ​ផ្លូវភេទ​បាន​។​
 
៦. ស្ត្រី​ក៏​អាច​ចេញ​ទឹក​ដូច​បុរស​ដែរ ៖ ទោះបីជា​រឿង​ដែលមាន​ការ ជជែក​គ្នា​មិនចេះចប់​ក្តី ប៉ុន្តែ​មាន​ស្ត្រី​ជាច្រើន​ធ្លាប់បាន​អះអាងថា នៅមុន​ពេល ឬ​អំឡុងពេល​កំពុង​កើតមាន​សេចក្តីសុខ​ខ្លាំង​បំផុត ពួកនាង​បាន​បញ្ចេញ​នូវ​វត្ថុ​រាវ​មក ដែល​នោះ​មិនមែនជា​ទឹកនោម និង​ពុំមែន​ជា​ទឹករំអិល ក្នុង​ទ្វារមាស​ក៏​ទេ​ដែរ​។ ជួនកាល​ហូរ​ចេញមក ក្នុង​បរិមាណ​ច្រើន ជួនកាល​តិច​។ វា​កើតមានឡើង​ដោយសារ ការជំរុញ​ជី​-​ស្ព​ត (G-Spot)​។ កុំ​មាន​ក្តីបារម្ភ​ដែល​អ្នក​ពុំ​អាច​ធ្វើបាន​ដូចនេះ និង​កុំ​ភិតភ័យ បើ​វា​កើតមានឡើង​។​
 
៧. ផ្នែក​ខាងឆ្វេង ប្រសើរ​បំផុត​សម្រាប់​ស្ត្រី ៖ យោងតាម​ការសិក្សា​រប​ស់​បណ្ឌិត​ទស្សនវិជ្ជា គឺ​លោក​ស្ទី​វ (Steve)​និង​វេ​រ៉ា បូ​ហ្វេ​ន​ស្គី (Vera Bofansky) នៅក្នុង​សៀវភៅ “Extended Massive Orgasm : How You Can Give and Receive Intense, Sexual Pleasure ” បញ្ជាក់ថា គ្លី​តូ​រី​ស (Clitoris) បរិវេណ​ដែល​ធ្វើឱ្យ​ស្ត្រី ស្រៀវ​បំផុត គឺ​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ខាងឆ្វេង​នៃ​ទ្វារ មាស​។​
 
៨. បុរស​ចូលចិត្ត​ឱ្យ​ជំរុញ​នៅ​បរិវេណ​គូទ ៖ បរិវេណ​ទ្វារធំ (​រន្ធ​គូទ​) របស់​បុរស​ពោរពេញ​ទៅដោយ​ចុង​ប្រសាទ ទទួល​នូវ​ការ​ភ្ញោ​ច​អារម្មណ៍ សិច​បាន​យ៉ាង​ល្អ​។ ក្រៅពីនេះ ការជំរុញ​នៅត្រង់​បរិវេណ ពងស្វាស ក៏​ជួយ​ឱ្យ​បុរស​ទទួលបាន ភាព​ស្រណុក​ស្រួល​កំពូល​ផងដែរ​។​
 
៩. ស្ត្រី​ភាគច្រើន មិនបាន​កើតមាន​ភាព​ស្រណុក ស្រួល​កំពូល ដោយ​ការ​ស៊ក​បញ្ចូល​ប៉ុណ្ណោះ​ទេ ៖ អ្នក​ពិតជា​ពុំ​អាចធ្វើឱ្យ​បុរស ឈានដល់​ភាព​ស្រណុក​ស្រួល កម្រិត​កំពូល​បានឡើយ ប្រសិនបើ​គ្មាន​អវយវៈ​ភេទបុរស ចូលមក​ពាក់ព័ន្ធ​ជាមួយ​ទេនោះ​។ ប៉ុន្តែ​មាន​ស្ត្រី ភាគច្រើន​ណាស់ ដែល​ត្រូវការ​នូវ​ការជំរុញ​គ្លី​តូ​រី​ស ដើម្បី​ពួកនាង​អាច​ទៅដល់ ឋានសួគ៌​កាម​ទេព​បាន​។ ការជំរុញ​គ្លី​តូ​រី​ស ដោយ​វិធី​ប្រើ​ម្រាមដៃ អណ្តាត ឬ​ដោយ​ឧបករណ៍​ជំនួយ​សិច អាចជួយ​ឱ្យ​ស្ត្រី​កើតមាន ភាព​ស្រណុក​ស្រួល ដល់​កំពូល​បាន​។​
 
១០. ការ​ឈានដល់​ចំណុចកំពូល លើក​ទី​១ មាន​ទឹកកាម​ប្រមាណ ១​ស្លាបព្រា​កាហ្វេ ៖ អ្នក​អាច​ដឹង​រឿងនេះ ទុកជា​រឿង​សម្ងាត់​របស់​មនុស្ស ប្រុស ជាពិសេស នៅពេល​គេ​គិតថា ទឹកអសុចិ (​ទឹកកាម​) របស់គេ ហូរ​ចេញមក​ច្រើន នៅ​រាល់ពេល​រួមភេទ​ម្តងៗ ប៉ុន្តែ​តាម​ការពិត ភាគច្រើន​នៃ​ទឹកកាម របស់​មនុស្ស​ប្រុស មាន​ប្រមាណ ១-២ ស្លាបព្រា​បាយ តែប៉ុណ្ណោះ​។ ជួនកាល អាច​ច្រើនជាង​នេះ ប្រសិនបើ​គេ​ខកខាន​មិនបាន​បញ្ចេញ វា​យូរ នាពេល​កន្លងមក​។​
 
១១. សិច​ធម្មតា ស៊ីពេល​ត្រឹមតែ​10 នាទី​ប៉ុណ្ណោះ ៖ វីដេអូ​សិច​ខ្លះ ដែល​គូស្នេហ៍​រួមភេទ ស៊ីពេល​ពេញ​មួយ​យប់​ទល់​ភ្លឺ ក៏សឹងមាន​។ ប៉ុន្តែ​តាមពិត សិច​ពុំមែន​ជា​រឿង​ដែល​អាច ស៊ីពេល​វេលា​វែង ពេញ​១​យប់​ទល់​ភ្លឺ​នោះទេ​។ បើ​អ្នក​ចង់ឱ្យ​វា​ដំណើរការ បាន​កាន់តែ​យូរ ភាគី​បុរស​ចាំបាច់​ត្រូវ​ដឹង​អំពី រាងកាយ​ខ្លួនឯង​ឱ្យបាន​ច្បាស់ ជាពិសេស​ចេះ​ពន្យារ​ភាព​ភ្ញោ​ច​អារម្មណ៍ សិច​របស់ខ្លួន​ផ្ទាល់​ឱ្យបាន​យូរ ទើប​អាចទៅរួច​។ ឯការ​រួមភេទ​ភាគច្រើន ជាធម្មតា​ស៊ីពេល​ប្រមាណ​ជាង ១០ នាទី​ប៉ុណ្ណោះ គឺ​គ្រប់គ្រាន់​ពេក​ទៅហើយ​។​
 
១២. ថ្នាំ​ពន្យារកំណើត ធ្វើឱ្យ​ចំណង់​សិច​ស្ត្រី ថយចុះ ៖ ថ្នាំ​ពន្យារកំណើត អាច​មានន័យ​ស្មើនឹង​សេរីភាព សម្រាប់​ស្ត្រី​ក្នុងការ​រួមភេទ ដោយ​មិន​បារម្ភ​ខ្លាច​មាន​ផ្ទៃពោះ​។ ប៉ុន្តែ ពេលនេះ ការសិក្សា​ស្រាវជ្រាវ​ភាគច្រើន​រកឃើញថា ការបង្អាក់​នូវ​ការ​ជម្រុះ​អូវុល រួមទាំង​ការប្រែប្រួល​របស់​អ័រម៉ូន​ផង​នោះ ធ្វើឱ្យ​ចំណង់​ផ្លូវភេទ របស់​ស្ត្រី​ថមថយ​។ ការប្តូរ​វិធី​ពន្យារកំណើត តាមបែប​ផ្សេង អាចជួយ​ស្តារ​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី​បាន​៕ 
Wat 100926

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved