Breaking News
Loading...
Wednesday, September 25, 2013

វិធី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់


ការ​ទទួលទាន​អាហារ​មួយចំនួន​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ដែលមាន​ជាតិខ្លាញ់ ជាតិ​ផ្អែម ឬ​គ្រឿងផ្អាប់ ជា​ពិសេស មិនបាន​លុបលាង​សម្អាត​ផ្ទៃមុខ​ជាប្រចាំ​ផង វាអាច​បង្កជា​ជម្ងឺ ឬ​រោគផ្សេងៗ​ដោយ​មិនដឹង​ខ្លួន ជាក់ស្ដែង​ដូចជា​មុនខ្សាច់​នេះជាដើម។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនាវដ្ដី សុខភាព​យើង បានធ្វើ​កិច្ចសម្ភាសន៍​ជាមួយ​អ្នកស្រី សុខ ហៀង ម្ចាស់​ហាងកែ​សម្ផស្ស សុខហៀង នឹង​ធ្វើការ​បកស្រាយ​អំពី​វិធីការពារ​កុំឱ្យ​កើតមុន​ខ្សាច់ ដើម្បីឱ្យ​លោកអ្នក​នាងកញ្ញា​បានជ្រាប និងយល់​កាន់តែ​ច្បាស់អំពី​បញ្ហានេះ។

មុនខ្សាច់​ជាអ្វី?

មុនខ្សាច់​គឺជាមុន​ដែលមាន​គ្រាប់តូចៗ​ដែលធ្វើឱ្យ​រលាក​គល់រោម ហើយ​រ៉ាំរ៉ៃ រួចបង្ក​ទៅជាមុន​ខ្សាច់។ មូលហេតុ​ដែល បណ្ដាល​ឱ្យកើតមុន​ខ្សាច់នេះ ដោយសារ​តែការ​ស្ទះក្រពេញ​ខ្លាញ់ក្រោម​ស្បែកទើប​មានមុន​ខ្សាច់នេះ។ ក្រោយពេល​ដែល​កើតមុន​ខ្សាច់ វាបង្ក​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ស្បែកមុខ​មានសភាព​គ្រើម ឬស្បែក​រលាក​ក្រហម និងខ្ទុះ​ជាដើម។

វិធី​ព្យាបាល​ការកើត​មុនខ្សាច់

  • កុំព្យាយាម​តុបតែង​មុខ ឬ​លាបម្សៅ​ក្រាស់ពេក ក្នុងពេល​ដែលមុខ​របស់​លោកអ្នក​កំពុង​ចេញមុន ក៏ដូចជា​មុនខ្សាច់។
  • ក្នុង​ករណី​កើតមុន​អង្កាមល្អិតៗ ចូរ​យកស៊ុត​សលាបមុខ​ប្រមាណ​១៥នាទី រួចចាំ​លាងសម្អាត​ចេញ ព្រោះការ​ធ្វើបែប​នេះ ដើម្បី​កាត់បន្ថយ​ការ​កើតមុន។
  • លាបក្រែម ឬ​ឡេព្យាបាល ដែល​ផ្សំពី​អាស៊ីដ​សាលីសាយលិក។

វិធី​ការពារ​កុំឱ្យ​កើតមុន​ខ្សាច់

  • ត្រូវសម្អាត​ស្បែក​ឱ្យបាន​ស្អាត និង​ត្រឹមត្រូវ ហើយ​លាបថ្នាំ ឬ​លេបថ្នាំ​ដែលមាន​ជាតិរ៉េទីណុល (វីតាមីនអា)។
  • ត្រូវ​លាងសម្អាត​មុខ មុនពេល​ទទួលទាន​ដំណេក។
  • ថែរក្សា​ស្បែកមុខ​ឱ្យស្អាត​ជាប្រចាំ។
  • លុបលាង​មុខមួយ​ថ្ងៃ២​ទៅ៣ដង។ លោកអ្នក​ត្រូវដឹង​ថា ការ​មិនលុបលាង​សម្អាត​ផ្ទៃមុខ គឺ​ធ្វើឱ្យ​ស្បែកមុខ​ខ្វះអនាម័យ ហើយ​ធ្វើឱ្យ​ស្បែកមុខ​ស្ងួត និង​ប្រតិកម្ម​ទៀតផង។
  • កុំតឹងតែង​ធុញថប់​អារម្មណ៍ ព្រោះការ​តានតឹង តប់ប្រមល់ គឺ​ជាដើម​ហេតុនៃការ​កើតមុន។
  • កាត់​បន្ថយ​អាហារ​មានជាតិ​ខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿងផ្អាប់។
  • កុំញេច ឬ​ក្ដិច ព្រោះធ្វើ​បែបនេះ​វាបង្ក​ឱ្យស្បែកមុខ​រលាក​ផ្នែក​ខាងក្នុង។

ដំបូន្មាន​របស់​អ្នកជំនាញ

លោកអ្នក​កុំព្យាយាម​ប្រើគ្រឿង​សម្អាង​ប្រភេទណា​ដែលមាន​ជាតិ​ប្រេងច្រើន និងកុំ​ឧស្សាហ៍​ញេចឬក្ដិច ព្រោះធ្វើ​បែបនេះ វាបង្ក​ឱ្យស្បែកមុខ​រលាក។ ចំពោះការ​ទទួលទាន​អាហារ​ដែលមាន​ជាតិខ្លាញ់ ជាតិ​ផ្អែម និង​គ្រឿងផ្អាប់ ត្រូវ​កាត់បន្ថយ​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦៩ ខែតុលា ឆ្នាំ២០១១

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved