ខ្លា​ញី​ទាំង​៤​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​ខ្មែរ មាន​កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា សុខ ពិសី និង​កញ្ញា សុគន្ធ និសា ត្រូវ​បាន​ប្រិយមិត្ត​អ្នក​គាំទ្រ​លើ​បណ្ដាញ Facebookយក​ដាក់​ផ្ទឹម​គ្នា​នា​ម្សិលមិញ​នេះ ដើម្បី​រក​អ្នក​ខ្លាំង​លើ​ភ្នំ​តែ​មួយ។

មុន​ដល់​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​៤ ជា​ជើង​ខ្លាំង តោង​រក​ឲ្យ​ឃើញ​ចំណុច​ពិសេស​រៀង​ខ្លួន​របស់​ពួក​គេ​សិន​មែន​ទេ?

រូបភាព​ផ្គូរផ្គង​ដែល​ធ្វើ​លើ​តារា​ស្រី​ជើង​ខ្លាំង​ទាំង​៤ លើ​ Facebook

កញ្ញា ឱក សុគន្ធ​កញ្ញា តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស​រូប​នេះ បាន​ឈរ​ឈ្មោះ​ជា​តារា​ស្រី​ជួរ​មុខ​នៅ​ផលិតកម្ម​នេះ​កាល​ពី​ឆ្នាំ​មុន ស្រប​ពេល​បទ​ចម្រៀង​ជា​ច្រើន​របស់​នាង បាន​ទទួល​បាន​ការ​គាំទ្រ។ ដូច្នេះ​ហើយ កាល​ពី​ឆ្នាំ​មុន តារា​រូប​នេះ បាន​ស្ថិត​ក្នុង​ខ្សែ​ភ្នែក​របស់​ក្រុមហ៊ុន​ធំ​ៗ​សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដូច​ជា​ក្រុមហ៊ុន​ភេសជ្ជៈ ទូរស័ព្ទ​ចល័ត និង​សាប៊ូ​កក់សក់​ជា​ដើម។ ចំណុច​លេច​ធ្លោ​មួយ​ដែល​គេ​មើល​ឃើញ​ក្នុង​ចំណោម​ពួក​គេ​ទាំង​៤​ខាង​លើ កញ្ញា ពូកែ​រាំ​ជាង​គេ។

អត្ថបទ៖ ឱក សុគន្ធ​កញ្ញា សុំ​លុយ​ម៉ាក់មួយ​ថ្ងៃ ៣ដុល្លារ

មាស សុខ​សោភា អតីត​តារា​ចម្រៀង​ផលិតកម្ម​សាន់ដេៈ យោង​តាម​ប្រជាប្រិយភាព តារា​ស្រី​រូប​នេះ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ការ​ទាញ​យក​ទៅ​ដាក់​ក្នុង​ឈុត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ធំ​ៗ​ដែរ ដែល​មាន​ដូច​ជា​ក្រុម​ហ៊ុន ភេសជ្ជៈ សំឡី​អនាម័យ​ជា​ដើម។ ចំណុច​លេច​ធ្លោ របស់​កញ្ញា គឺ​នាង​មាន​ទឹក​ដម​សំឡេង​ល្អ​ជាង​គេ​ក្នុង​ចំណោម​អ្នក​ទាំង​៤។

អត្ថបទ៖ មាស សុខ​សោភា ត្អូញ​បាត់​ចំណូល

កញ្ញា សុខ ពិសី តារា​ចម្រៀង​របស់​សាន់ដេ​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​សម្រស់​ស្រស់​ផូរផង់​ណាស់​នា​រយៈ​ចុង​ក្រោយ​នេះ ទន្ទឹម​នឹង​មាន​ពាក្យ​ចចាមអារ៉ាម​ថា នាង​បាន​ទៅ​កែ​សម្ផស្ស បន្ទាប់​ពី​បាន​បាត់​មុខ​មួយ​រយៈ​ធំ។ ក៏​ដូច​គ្នា​ដែរ សម្រស់​នេះ សុខ ពិសី ត្រូវ​បាន​គេ​ចាត់​ទុក​ថា នាង​ស៊ី​ដាច់​គេ​ហើយ​ក្នុង​ចំណោម​ទាំង​៤​នាក់។

អត្ថបទ៖ សុខ ពិសី ភ្ញាក់​ផ្អើល​នឹង​ព័ត៌មាន​កក្រើក​ថ្មី

ចំណុច​លេច​ធ្លោ​តែ​មួយ​គត់ របស់​កញ្ញា សុគន្ធ និសា ដែល​គេ​មើល​ឃើញ​គ្រប់​គ្នា​នោះ គឺ​ថា​តារា​រូប​នេះ មាន​អត្តចរិត​ទន់​ភ្លន់ និង​សុភាព​រាប​សារ​សម​ជា​នារី​ខ្មែរ​ជាង​គេ។ ដោយ​ឡែក​ការងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នាង​ក៏​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ក្រុម​ហ៊ុន​ធំ​ៗ​ដូច​គ្នា​ដែរ ដែល​កន្លង​មក​នាង​ចាប់​បាន​ឱកាស​ផ្សព្វផ្សាយ​ឲ្យ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត និង​ផលិតផល​ថែរក្សា​សម្រស់​ជា​ដើម។

អត្ថបទ៖ សុគន្ធ និសា យក​ ពែកមី យោង?

យ៉ាង​ណា​ក៏​ដោយ អ្វី​ដែល​មាន​ខាង​លើ​នេះ ជា​ការ​ឲ្យ​ពិន្ទុ​ក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះ ចុះ​គ្នា​យើង​យល់​យ៉ាង​ម៉េច​វិញ ហើយ​ប្រសិន​បើ​តម្រូវ​ឲ្យ​មាន​ការ​ជ្រើស​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ធ្វើ​ជា​តារា​លេច​ធ្លោ ឬ​ក្នុង​តំណែង​អ្វី​ផ្សេង តើ​គួរ​រើស​មួយ​ណា?

អីចឹង​តោះ រើស​ទាំង​អស់​គ្នា…!!!

អត្ថបទ៖ ទារិកា