រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ខ្មែរ​បាន​ចូល​មក​ដល់​តាំង​ពី​ថ្ងៃ​ម្សិលមិញ។ តាម​ទំនៀម​បុណ្យ​នេះ ប្រជាពលរដ្ឋ​ខ្មែរ រមែង​ធ្វើ​បាយ​សម្ល​យក​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​ឧទ្ទិស​ជូន​បុព្វការី​ជន​ដែល​ចែក​ឋាន​ទៅ​លោក​ខាង​មុខ។ សារ​អប់រំ​មួយ​នៃ​ពិធី​បុណ្យ​នេះ គឺ​ថា ក្នុង​រយៈ បុណ្យ​ភ្ជុំ​បិណ្ឌ​១៥​ថ្ងៃ(១៤​ថ្ងៃ​កាន់​បិណ្ឌ និង​១​ថ្ងៃ​ចុង​ក្រោយ​ជា​ថ្ងៃ​ឆ្លង) ប្រសិន​បើ​សាច់​ញាតិ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ភ្លាត់​ធ្លាក់​ខ្លួន​ជា​ប្រេត​មក​រក​បាយ​សម្ល​ដែល​កូន​ចៅ​ធ្វើ​ឧទ្ទិស​ជូន​ទៅ​មិន​ឃើញ​គ្រប់ ៧វត្ត នឹង​ដាក់​បណ្តា​សារ​ដល់ កូន​ចៅ​ទាំង​នោះ ដែល​មិន​ដឹង​គុណ មិន​រវល់​នឹង​ការ​ស្រេក​ឃ្លាន​របស់​ខ្លួន ឲ្យ​ជួប​តែ​ភាព​ក្តៅ​ក្រហាយ​ក្នុង​ឆាក​ជីវិត ប្រកប​កិច្ច​ការងារ​អ្វី​មិន​សម​ប្រកប​ឡើយ។

ដូច្នេះ​ហើយ ប្រជាពលរដ្ឋ​យើង​ទូទាំង​ប្រទេស ម្នាក់​ៗ​មី្នម្នា​នាំ​ចង្ហាន់​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អារ៉ាម តាម​កិច្ច​បង្គាប់​នេះ។ យ៉ាង​ណា សារ​អប់រំ​ក៏​មិន​បង្គាប់​ឲ្យ​មើល​រំលង​ព្រះ​នៅ​ផ្ទះ (ឪពុក​ម្តាយ)​ដែរ។ ដូច្នេះ​មុន​នាំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​អា​រ៉ាម ត្រូវ​បំពេញ​កិច្ច​ជាមួយ​លោក​អ្នក​មាន​គុណ​យើង ដែល​ជា​ព្រះ​ក្នុង​ផ្ទះ​យើង ជា​មុន​សិនៈ

ថ្ងៃ​នេះ​បិណ្ឌ​ទី​២ ហើយ​​គ្នា​យើង ​តើ​នរណា​ខ្លះ​បាន​ទៅ​វត្ត​ហើយ​…!!!