Breaking News
Loading...
Wednesday, September 18, 2013

តើវាមិនមែនជារឿងគួរឲ្យខ្លាចទេ ពេលឃើញក្រពើដេកក្រោមគ្រែរបស់យើង?


កាលពីថ្មីៗនេះ យោងតាមគេហទំព័រសារព័ត៌មាន របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា បុរសជនជាតិស៊ីមប៉ាវេម្នាក់ ឈ្មោះ Whittall បានប្រទះឃើញក្រពើមួយក្បាល ទម្ងន់ប្រហែលជា ១៥០គីឡូក្រាម បានសម្ងំដេកក្រោមគ្រែរបស់គាត់ អស់រយៈពេលមួយយប់ ពោលគឺប្រហែលជា ៨ម៉ោង។

តាមប្រភពពីលោក Whittall បានឲ្យដឹងថា ក្រពើនោះបានលបចូលមកដេកក្រោមគ្រែរបស់គាត់ តាំងពីយប់អាធ្រាតមកម៉្លេះ ដោយគាត់មិនដឹងខ្លួនអ្វីសោះឡើយ។ លុះព្រឹកឡើង គាត់ក៏បានចុះពីលើគ្រែ ដើម្បីទៅធ្វើអាហារពេលព្រឹក ដោយខ្វះតែប៉ុន្មានសង់ទីម៉ែត្រប៉ុណ្ណោះ ប្រាកដជាជាន់ត្រូវក្រពើនោះបាត់ទៅហើយ។ ក្រោយមកទើបគាត់មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង ដោយលឺសម្លេងគ្រហឹម ទើបដឹងថាមានក្រពើ នៅក្រោមគ្រែរបស់គាត់។

គួរបញ្ជាក់ផងដែរថា ក្រពើនោះ ត្រូវបានអាជ្ញាធរតំបន់នោះ ចាប់និងប្រលែងឲ្យមានសេរីភាព ទៅក្នុងព្រៃវិញហើយ ដែលជាភ័ព្វសំណាង មិនមានមនុស្សត្រូវរងគ្រោះថ្នាក់ ដោយការវាយប្រហាររបស់ក្រពើនេះទេ។


















តើប្រិយមិត្តនឹងមានអារម្មណ៍យ៉ាងណា ប្រសិនភ្ញាក់ឡើងឃើញក្រពើនៅក្រោមគ្រែដូចនេះ?

ដោយ RoMeo

ខ្មែរឡូត

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved