Breaking News
Loading...
Tuesday, September 24, 2013

​ធ្វើ​ដូចម្តេច​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​តាម​ធម្មជាតិ​បាន​?


​កូ​ឡេ​ស្តេ​រ៉ុល​គឺ​ជា​ផលិតផល​ដែល​ផលិត​ចេញពី​រាងកាយ​ដោយ​ខ្លួនឯង ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​កត្តា​មួយចំនួន​ដែល​ធ្វើអោយ​កើនឡើង​នូវ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ (LDL)​។ វា​អាច​ដោយសារតែ​តំនរ​ពូជ​ពី​ឪពុក​ម្តាយ និង​ជីដូន​ជីតា​។ ជាមួយគ្នានេះដែរ ការ​ទទួលទាន​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ Trans Fats និង Saturated Fats សុទ្ធតែ​ធ្វើ​អោយ​ចំនួន​របស់​វា​ឡើង​ខ្ពស់​ក្នុង​រាងកាយ​ទាំងអស់​។​
 

​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ត្រូវបាន​គេ​ចាត់ទុកថា​ឡើង​ខ្ពស់​បំផុត​បាន​លុះត្រាតែ​មាន​ចំនួន ១៩០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​, ឡើង​ខ្ពស់​ពី ១៦០ ទៅ ១៨៩​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ និង​ខ្ពស់​បន្តិច​ចាប់ពី ១៣០ ទៅ ១៥៩​។ ប៉ុន្តែ​កូ​ឡេ​ស្ទើ​រ៉ុល​ដែល​ចង់​បាន​គឺ​ចាប់ពី ១០០ ទៅ ១២៩​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​។ អ្នកជំងឺ​ដែល​មាន​គ្រួសារ​ធ្លាប់មាន​ប្រវត្តិ​កើត​ជំងឺ​បេះដូង​គួរតែ​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​នេះ​អោយ​ធ្លាក់​រហូតដល់ ៧០​មី​លី​ក្រាម​ក្នុង​មួយ​ដេស៊ី​លីត្រ​។​
 

​តាម​ការ​ផ្លាស់ប្តូរ​របៀប​រស់នៅ និង​របប​អាហារ​មួយចំនួន​អាច​ជួយ​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន ព្រមទាំង​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​ក្នុងពេល​ជាមួយគ្នា​ផងដែរ​។ ខាងក្រោម​នេះ​គឺជា​រឿង​មួយចំនួន​ដែល​អ្នក​អាចធ្វើ​បាន​។​
 

​របប​អាហារ​


​ការទទួល​ទានរ​បប​អាហា​ដែល​មាន​ផ្លែឈើ​, បន្លែ​, គ្រាប់​ធុញ្ញ​ជាតិ និង​ត្រី​ច្រើន​គឺ​ជា​ទង្វើ​ដ៏​សំខាន់​សម្រាប់​ថែរក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អោយនៅ​ទាប​។ ចូរ​ចៀសវាង​សាច់ និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ​។ អ្នក​ក៏​អាច​ធ្វើ​ទៅ​តាម​គម្រោង​រប​ប​អាហារ DASH (Dietary Approaches to Stop Hypertension Diet) (​គម្រោង​របប​អាហារ​ដើម្បី​បញ្ឈប់​ការ​លើស​សម្ពាធ​ឈាម​)​។​
 

​ការកាត់បន្ថយ​ស្ត្រេ​ស និង​ហាត់ប្រាណ​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន ៤០​ភាគរយ ព្រមទាំង​ជួយ​កំចាត់​ចោល​នូវ​កំណក​ឈាម​ក្នុង​សរសៃឈាម​អារទែ​ទៀតផង​។​
 

​ត្រី​សាល​ម៉ុង​, ផ្លែ​បឺ​, ខ្ទឹម​ស​, ប្រេង​អូ​លីវ​, ស្ពៃ​បៃតងចាស់​, តែ​បៃតង​, សូកូឡា​ខ្មៅ និង​សណ្តែក​សុទ្ធតែ​ជា​អាហារ​មាន​ប្រសិទ្ធភាព​យ៉ាង​ពិសេស​ក្នុង​ការបញ្ចុះ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​។​

 

​សម្រក​ទម្ងន់​


​តាមរយៈ​ការ​សម្រក​ទម្ងន់​រហូត​ដល់ ១០​ភាគរយ ឬ​ច្រើន​ជាង​នេះ​នៃ​ទម្ងន់​របស់​អ្នក​អាចជា​រឿង​មួយ​យកឈ្នះ​ការឡើង​ខ្ពស់​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ អ្នក​អាច​សម្រេច​គោលដៅ​នេះ​បាន​តាមរយៈ​ការផ្លាស់ប្តូរ​របប​អាហារ និង​ហាត់ប្រាណ​ទៀងទាត់​។ ចូរ​ចាំ​ថា ការងារ​នេះ​មិនមែន​តែ​សម្រាប់​ការ​សម្រក​ទម្ងន់​ទេ ប៉ុន្តែ​ពេល​ស្រក​ហើយ​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​អោយ​ទម្ងន់​នោះ​នៅ​ហ្នឹង​រហូត​ទៀត​។​ 

​ចៀសវាង​ខ្លាញ់ Saturated Fat

​ខ្លាញ់ Saturated Fat គឺជា​បញ្ហា​របប​អាហារ​ដ៏​សំខាន់​មួយ​ដែល​បណ្តាល​អោយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់​។ ខ្លាញ់​ប្រភេទ​នេះ​ច្រើន​តែ​មាន​នៅក្នុង​សាច់ជ្រូក​, សាច់​បក្សី​, សាច់គោ​, សាច់​ចៀម​,​ទឹកដោះគោ​, ក្រែម និងប័រ​។ អ្នក​ក៏​អាច​ទទួលបាន​ខ្លាញ់​ប្រភេទ​នេះ​តាមរយៈ​ប្រេងដូង និង ប្រេង​ត្នោត បានដែរ​។ ចូរ​កាត់បន្ថយ​ការ​ទទួលទាន​អាហារ​ទាំងអស់​នេះ​ដើម្បី​កុំអោយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់​បាន​។ សមាគម​ជំងឺ​បេះដូង​អាមេរិក​បាន​ណែនាំ​ថា ធ្វើ​យ៉ាងម៉េច​ក៏​ដោយ​កុំ​អោយ​ទទួលទាន​អាហារ​ដែល​មាន Saturated Fat លើសពី ៧​ភាគរយ​នៃ​កាល​ឡូរី​។ អ្នកឯកទេស​ខាង​អាហារូបត្ថម្ភ​គួរតែ​និយាយថា “​ការកាត់បន្ថយ​ជា​តិខ្លាញ់ Saturated Fats រហូត​ដល់​កម្រិត​មធ្យ​ម​ហើយ វា​នឹង​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​”​។​
 

កាត់បន្ថយ​ខ្លាញ់​

​របប​អាហារ​អ្នក​មិនគួរណា​មាន​កាឡូរី​ចេញពី​ខ្លាញ់ Trans Fats ច្រើនជាង​១​ភាគរយ​ក្នុង​មួយ​ថ្ងៃ​ឡើយ​។ អ្នក​អាច​ទទួលបាន​ខ្លាញ់​ប្រភេទ​នេះ​តាមរយៈ​អាហារ​កែច្នៃ​, ផលិតផល​ធ្វើ​ពី​សាច់សត្វ​, ប័រ​ធ្វើ​ពី​ប្រេង​រុក្ខជាតិ​អ៊ីដ្រូសែន និង​ប្រេងឆា​។ ខ្លាញ់ Trans Fat ទៅ​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​។ ចូរ​ពិនិត្យ​ពិនិត្យ​ស្លាក​សញ្ញា​ម្ហូម​ទាំងអស់​មុន​ពេល​ទិញ​ផលិតផល​មួយ​នោះ​។​
 

​ឈប់​ជក់បារី​

​ការជក់បារី​ប្រហែលជា​អាច​បញ្ឈប់​គោលដៅ​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អោយទាប​ហើយ​។ ការជក់បារី​ក៏​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ដែរ​។ ដូច្នេះ​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​ត្រូវតែ​បញ្ឈប់​ការជក់បារី​។​
 

​ការ​ហាត់ប្រាណ​

​ការ​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​។ ការ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិច​រយៈពេល ៣០​នាទី​ជា​រៀងរាល់ ៥​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ពី ៥ ទៅ ១០​ភាគរយ​ឯណោះ​។​
 

​ប្រើ​ថ្នាំ​បំប៉ន​

​ការប្រើ​ថ្នាំ​បំប៉ន​ដែល​ផ្ទុក​ទៅដោយ​ជាតិ​សរសៃ​រលាយ និង Plant Sterols អាច​មាន​ប្រសិទ្ធភាព​ក្នុង​ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​។ Plant Sterols ត្រូវបាន​គេ​រកឃើញ​នៅ​ក្នុង​អាហារ​ជំនួយ​កម្លាំង​ដូចជា ទឹក​ដោះ​, ទឹកក្រូច​ច្របាច់ និង​ប្រេង​ធ្វើ​ពី​រុក្ខជាតិ ហើយ​អាច​កាត់បន្ថយ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​រហូត​ដល់ ១៥​ភាគរយ​ដែរ​។ អ្នក​អាច​រក​ជាតិ​សរសៃ​រលាយ​ក្នុង​អាហារ​ធម្មជាតិ​ដូចជា សណ្តែក​, គ្រាប់​ធញ្ញជាតិ និង Pshyllium Husk ឬ ថ្នាំ​បំប៉ន​របប​អាហារ​ដូចជា Metamucil ។​

​ថ្នាំ​បំប៉ន​អាហារ​ទាំង​នេះ​បើ​ប្រើ​ជា​មួយ​របប​អាហារ​ផ្តល់នូវ​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់​ទៀត​អាច​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ពី ២០ ទៅ​៤០​ភាគរយ​។​
 

ប្រភពពី៖​ www.health.com.kh

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved