Breaking News
Loading...
Tuesday, September 24, 2013

ធ្លាប់ទស្សនា​រឿង​នេះទេ? A Frozen Flower


វាជា​ប្រភេទ​រឿង​ប្រវត្តិសាស្រ្ត ដែល​និយាយពី​សេចក្តីស្នេហារបស់ ស្តេច​ Koryo ជាមួយ​នឹង​អង្គរក្ស​ផ្ទាល់​របស់​ទ្រង់ ដែល​ចុង​ក្រោយ​បាន​ក្លាយ​ជា​សង្គ្រាម​ដ៏​ធំ បង្កការរងទុក្ខវេទនា​ដល់ប្រជានុរាស្រ្ត​គ្រប់​បែបយ៉ាង។

រឿងនេះ ត្រូវ​បាន​ថត​តាំង​ពីឆ្នាំ ២០០៨ តែរហូត​មកដល់ពេល​នេះ វានៅ​តែ​ស្ថិត​ក្នុង​ក្រអៅបេះដូងរបស់ អ្នកទស្សនា ព្រោះ​វាជាសាច់រឿង​ស្នេហា​ដែល​គេ​គិតថា កម្រនឹង​មាន​ក្នុងសម័យ​មួយនោះ។ អ្នកដឹកនាំរឿង លោក ហា យូ បានរៀបរាប់ថា រឿង​នេះ គឺតំណាលអំពី​ស្តេច​មួយ​អង្គ​ ដែល​ស្រលាញ់​បុរស​ភេទ​ដូចគ្នា គឺអង្គរក្ស​ផ្ទាល់របស់ទ្រង់ តែ​អង្គរក្ស​នោះ​ ជាបុរស​សុទ្ធសាធ​មិន​អាច​ស្គប់ស្កល់​និង​ ល្បែង​ស្នេហា​ភេទ​ដូច​គ្នា​បាន​ទេ ទើប​ស្តេច​បាន​ប្រគល់អគ្គ​មហេសី​របស់ទ្រង់​ឲ្យ​ទៅ​គេ។ បន្ទាប់​មក​ មានរឿងរ៉ាវ​ជាច្រើន​បាន​កើតឡើង រវាង​ស្នេហា​អ្នក​ទាំងបី..

សូមទស្សនា​ទាំងអស់គ្នា..

បញ្ជាក់៖ ភាពយន្តនេះ បាន​បង្កប​ដោយ​ឈុតឆាក​មួយចំនួន​ មិនសម្រាប់​ឲ្យ​អ្នកទស្សនា​ក្រោម​អាយុ​មើល​ជាដាច់ខាត.. សូមអរគុណ!

 

3104a_frozen_flower.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved