Breaking News
Loading...
Monday, September 30, 2013

អ្វី​ជាបណ្តាញ​សង្គម ហើយ​មួយ​ណា​ល្បីល្បាញ​ជាង​គេ?


បច្ចុប្បន្ននេះ ប្រជាជន​អង់គ្លេស​ប្រហែល​ពាក់កណ្តាល បាន​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook​។ ចំនួន​អ្នកប្រើប្រាស់​សកម្ម​របស់ Facebook ទូទាំង​ពិភពលោក​មាន​ប្រហែល ៦០០​លាន​នាក់ ដែល​ចំនួន​នេះ​សើ្ម​នឹង ៨​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក​។

ប្រសិនជា​អ្នក​ដែល​ប្រើប្រាស់​Facebook ទាំង​ចំនួន ៦០០​លាន​នាក់​នេះ​រស់នៅក្នុង​ប្រទេស​តែមួយ វា​នឹង​ក្លាយជា​ប្រទេស​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣ ដែលមាន​ប្រជាជន​ច្រើនជាងគេ​នៅលើ​ពិភពលោក​។​

​ជាមួយនឹង​ភាព​លេញ​ធ្លោរ ​ជា​សកល​របស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដ៍​ល្បី​មួយ​នេះ វា​មិនមាន​អ្វី​គួរ​ឪ្យ​ភ្ញាក់ផ្អើល​ទាល់តែសោះ​ថា ស្ថាបនិក Facebook លោក ម៉ាក់ ហ្ស័​ក​គឺ​បឺ​ច (Mark Zuckerberg)​សព្វថ្ងៃនេះ មាន​ទ្រព្យសម្បតិ្ត​ប្រមាណ ១៣,៥​ពាន់​លាន​ដុល្លា ដែល​គាត់​អា​ចរក​បានតែ​ក្នុង​រយៈពេល​តែ ២ ទៅ​បី​ឆ្នាំ​ដ៏​ខ្លី​ប៉ុណ្ណោះ​។​
 

​លោក Mark Zuckerberg ដែលជា​ស្ថាបនិក​របស់​បណ្តាញ​សង្គម Facebook ដ៍​មាន​ប្រជាប្រិយភាព និង​មាន​អ្នកប្រើប្រាស់​ច្រើនជាងគេបង្អស់

​ លោក Zuckerberge គឺជា​មនុស្ស​ដែលមាន​ទេពកោសល្យ ដោយ​ចាប់ផ្តើម​ពី​ការ​សេរ​សេរ​កម្មវិធី​កុំព្យូទ័រ ក្នុងកំឡុងពេល​គាត់​កំពុង​នៅ​សិក្សា​។ នៅ​ឆ្នាំ​ទី​២ នៅ​សកល​វិទ្យាល័យ ហា​វើដ (Harvard University) ក្នុង​ឆ្នាំ ២០០៣ គាត់​បាន​សរសេរ​កម្ម​វិធី​មួយ​ឈ្មោះថា "CourseMatch" ដែល​កម្មវិធី​នេះ​អ្នកប្រើប្រាស់​ទាំងអស់​ជ្រើសរើស​ថ្នាក់រៀន​របស់​ពួកគេ​ បាន ទៅតាម​ជំរើស​ដែល​ពួកគេ​ត្រូវការ​។ គាត់​ក៏បាន​បង្កើត​កម្មវិធី​មួយទៀត​ផងដែរ ឈ្មោះថា Facemash ដែលជា​បណ្តាញ​មួយ ដែល​អាច​ឪ្យ​សិស្ស​ទាំងអស់​ធ្វើការ​បោះឆ្នោត បង្ហាញ​ពី​ភាព​ទាក់ទាញ ឬ​ភាពស្រស់​សង្ហារ​របស់​សិ​ស្ស​ដ៏​ទៃ​។​

​ កម្មវិធី Facemash ត្រូវបាន​បង្កើតឡើង​ដើម្បី​កា​រស​ប្យា​យ ប៉ុន្តែ​នៅពេល​ដែលមាន​សិស្ស​មួយចំនួន​ចាប់ផ្តើម​ត្អូញត្អែរ​ពី​កម្មវិធី​នេះ លោក Zuckerberg ក៏ត្រូវ​បាន​គេ​បង្ខំ​ឪ្យ​ធ្វើការ​សុំទោស​ជា​សា​ធា​រៈ​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ សិស្ស​មួយចំនួន​បាន​សុំ​ឪ្យ​សកល​វិទ្យាល័យ​របស់​ពួកគេ​បង្កើត​គេហទំព័រ​ ផ្ទៃក្នុង​មួយ​ដែល​ផ្ទុក​ព័ត​មាន​ទាក់ទង​លំអិត និង​រូបថត ហើយ​ពេលនោះ​ហើយ​ដែល​លោក Zuckerberg បាន​មើលឃើញ​ពី​សក្តានុពល​របស់​វា​។ គាត់​ក៏​ដំណើរការ​គេហទំព័រ​មួយ​ពី​បន្ទប់​អន្តេវាសិកដ្ឋាន នៅ​សកល​វិទ្យាល័យ​របស់គាត់ នៅ​ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ដែលមាន​ឈ្មោះថា Facebook (​ការបង្កើត Facebook នេះ​ក៏មាន​ការជំរុញ​ទឹកចិត្ត​ពី​មិត្ត​ភ​កិ្ត​របស់គាត់​ផងដែរ​)​។​

​ យូរណាស់​មកហើយ​មុនពេល Facebook ត្រូវបាន​បង្កើតឡើង ក៏មាន​បណ្តាញ​សង្គម​ដ៏​ជោគជ័យ​មួយ​រួចទៅហើយ​។ បណ្តាញ​នោះ​ឈ្មោះថា Whole Earth Lectronic Link, aka the Well ដែល​វា​ត្រូវ​បានដាក់​ឪ្យ​ដំណើរការ​ក្នុង​ឆ្នាំ ១៩៨៥ និង​បាន​ក្លាយជា​បណ្តាញ​ដ៏​ល្បី​ដោយសារតែ វេទិការ​អ៊ី​ន​ធឺ​ណេ​តរប​ស់វា​។ បណ្តាញ​សង្គម និង​គេហទំព័រ​ជាច្រើន​ទៀត​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ១៩៩០ ដូចជា Classmate.com គឺជា​គេហទំព័រ​ដែល​អាច​ឪ្យ​អ្នកប្រើប្រាស់​ទាំងអស់​ស្វែ​ករក​មិត្តភក្តិ​ ចាស់​របស់​ពួកគេ ដែលមាន​ចំណាប់អារម្មណ៍​ស្រដៀង​គ្នា បង្កើត​ប្រ​វ​តិ្ត​រូប និង​អាចធ្វើ​ការផ្ញើរ​សារ​ដាក់គ្នា​ទៅវិញទៅមក​បាន​។ បណ្តាញ​ទំនាក់ទំនង​សង្គម​ឈ្មោះថា Friendster ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០២ ហើយ​ជា​បន្ត​បន្ទាប់មកទៀត បណ្តាញ​សង្គម ដូចជា LinkedIn, Myspace និង Bebo ជាដើម​ក៍​ត្រូវបាន​បង្កើតឡើង​ផងដែរ​។ នៅក្នុង​ឆ្នាំ ២០០៥ បណ្តាញ​ទំនាក់ទំនង​សង្គម Myspace បានទទួល​ការចូល​មើល​ច្រើនជាង Google​។​

​ នៅ​ឆ្នាំ​ដដែល​នោះ​ផងដែរ បុគ្គលិក​បីនាក់​របស់​ក្រុមហ៊ុន PayPal (​គឺជា​ក្រុមហ៊ុន​ជំនួញ​ពា​ណិ​ជ្ចក​ម្ម​សកល ដែល​ទទួល​ការ​បង់លុយ និង​ផ្ទេរប្រាក់​តាម​បណ្តាញ​អ៊ឺ​ន​ធឺ​ណេ​ត​) ក៏បាន​បង្កើត​គេហទំព័រ​ចែករំលែក​វីដេអូ​មួយ មាន​ឈ្មោះថា Youtube​។ បច្ចុប្បន្ននេះ ជា​រៀងរាល់​នាទី មាន​វីដេអូ​យ៉ាងច្រើន​ត្រូវបាន​បង្ហោះ​ចូលទៅក្នុង Youtube ក្នុង​រយៈពេល​២៤​ម៉ោង ខណៈពេលដែល អ្នកប្រើប្រាស់​ចំនួន ២០០​លាន​នាក់​នៃ បណ្តាញ​ទំនាក់ទំនង​សង្គម Twitter បាន​បង្ហោះ​សារ​ចំនួន ៦៥​លាន​ក្នុង​មួយថ្ងៃ​។

Twitter ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៦ ដែល​ដំបូង​ឡើង​វា​គឺ​បង្កើតឡើង​សំរាប់​ជា​ផលប្រយោជន៍​ដល់​បុគ្គលិក​របស់ Odeo (​គឺជា​គេហទំព័រ​សំរាប់​ស្វែងរក​ទីកន្លែង លំនៅស្ថាន និង​ទីដៅ​នានា ដែល​អាច​ឪ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ចែករំលែក​រូបភាព ឬ​ក៍​ហ្វា​ល​នានា​)​។

​ ដោយ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង​ដក់​ជាប់ និង​ចូលចិត្ត​ចំពោះ Facebook, LinkedIn, Youtube និង Twitter មាន​មនុស្ស​មួយចំនួន​មាន​ចំងល់​ថា តើ​នឹង​កម្មវិធី​អ្វីដែល​ប្លែក និង​ពិសេស​នឹង​ត្រូវបាន​បង្កើត​ឡើង​នៅពេល​ក្រោយ​ទៀត​?៕

----------

ដកស្រង់ពី គេហទំព័រ ស៊ីអីអិន

7797socil_network.jpg
ប្រភពពី៖​ www.neavea.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved