Breaking News
Loading...
Thursday, September 19, 2013

នាង​ក្រមុំប្រឡង​ជាប់បាក់​ឌុបថ្មីៗ​ស្រាប់តែ​បាត់ខ្លួន​


ខេត្តបន្ទាយមានជ័យ ៖ នាងក្រមុំម្នាក់ដែលទើបប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្មីៗនេះ ស្រាប់តែបាត់ដំណឹងឈឹង អស់រយៈពេល៥ថ្ងៃមកហើយ ខណៈពេលចេញពីផ្ទះ ដោយប្រាប់ម្តាយថាទៅធ្វើវិញ្ញាបនបត្រ និងទៅផ្តិតរូបថតដើម្បី បញ្ជាក់សញ្ញាបត្រ ចាប់ពីពេលនោះមកនាងក៏បាត់ខ្លួនរហូតមក បើតាមឪពុកម្តាយរបស់នាង ដែលបានរៀបរាប់ឱ្យដឹងកាលពីថ្ងៃទី១៧ កញ្ញា នៅក្នុងភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបុរី ។

លោកឃួន អៀម អាយុ៤២ឆ្នាំ ដែលត្រូវជាឪពុកនិងអ្នកស្រីលឹម ណារិន អាយុ៤២ឆ្នាំ ត្រូវជាម្តាយ បានរៀបរាប់ប្រាប់អ្នកយ កព័ត៌មាននៅរសៀលថ្ងៃទី១៧ កញ្ញា ថា កូនស្រីរបស់គាត់ឈ្មោះអុឹម រស្មី អាយុ១៨ឆ្នាំ ទើបតែប្រឡងជាប់សញ្ញាបត្រទុតិយភូមិ កន្លងទៅថ្មីៗនេះ ។ មុនពេលនាងបាត់ខ្លួន នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ កញ្ញា នាងបានប្រាប់ពួកគាត់ថា ទៅធ្វើលិខិតបញ្ជាក់ពីសាលា និងទៅបញ្ជាក់សញ្ញាបត្រនៅសាលាខេត្ត ដើម្បីដាក់ពាក្យប្រឡងគ្រូដោយ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមធុន សេ១២៥ ស៊េរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ ១B-៤០៦៥ ។ ចាប់ពីចេញពីផ្ទះរហូតដល់ ម៉ោង៥ល្ងាច មិនឃើញនាងវិលត្រឡប់មកផ្ទះវិញសោះ ទើបពួកគាត់នាំគ្នាដើររករួមទាំងអ្នកជិតខាងផងដែរ តែរហូតមកទល់ពេលនេះមានរយៈពេល ៤ថ្ងៃ៣យប់គិតត្រឹមថ្ងៃទី១៧ កញ្ញា មក នៅតែរកមិនឃើញស្រមោលនាង និងមិនឃើញវិលត្រឡប់មក ផ្ទះវិញទាល់តែសោះ មិនដឹងជានាងទៅទីណានោះទេ ។ 

លោកឃួន អៀម ជាឪពុកបានបញ្ជាក់ប្រាប់កោះសន្តិភាពទៀតថា នៅថ្ងៃទី១៦ កញ្ញា កូនស្រីរបស់គាត់បានទូរស័ព្ទមកប្រាប់ ថាឱ្យវេរលុយតាមវីងចំនួន១០ដុល្លារ ដោយនិយាយថា នាងបានការងារធ្វើនៅខេត្តសៀមរាបហើយ ។ ពេលនោះដោយពួកគាត់និងឪពុកមា ព្រមទាំងនគរបាលប៉ុស្តិ៍ជួួយដើ ររកដល់ស្រុកក្រឡាញ់រវល់តែរកកន្លែង ដើម្បីវេរលុយ ស្រាប់តែនាងនិយាយថាយូរណាស់ ក៏បិទទូរស័ព្ទដៃទៅវិញ ។ នៅល្ងាចថ្ងៃដដែលនោះដែរ មានគេអ្នកស្គាល់បានឃើញកូនស្រី របស់គាត់ជិះម៉ូតូជាមួយមនុស្សម្នាក់នៅ ទីរួមខេត្តសៀមរាប ។ បើនិយាយទាក់ទងជាមួយនាង គឺនាងមិននិយាយច្រើនទេគឺ បានតែ២ម៉ាត់ប៉ុណ្ណោះក៏បិទទូរស័ព្ទទៅ ។ ឪពុករបស់នាងបន្តថា ការជួបនោះកូនស្រីរបស់គាត់បាននិយាយថា ធ្វើការងារមួយកន្លែង ដោយមិនបញ្ជាក់ទីកន្លែងណានោះទេ នៅខេត្តសៀមរាបនោះ ដោយគ្រាន់តែនាងនិយាយប្រាប់យ៉ាងខ្លីថា នៅធ្វើការខាងគណនេយ្យបូកសរុបលុយ ។ តែបើមិត្តនាងម្នាក់នៅភ្នំពេញដែលបានទូរស័ព្ទជួបនាង គឺមានមនុស្សនិយាយជំនួសថា នាងជាអ្នកដើរចាក់សោបន្ទប់ទៅវិញ មិនដឹងថាបន្ទប់ផ្ទះសំណាក់ឬក៏សណ្ឋាគារឡើយ ។

ទាក់ទងនឹងការបាត់កូនស្រីនេះ លោកនិងអ្នកស្រីក៏ដូចជាសាច់ញាតិរបស់នាង បានប្រាប់អ្នកសារព័ត៌មានថា ទោះបីជាកូននៅ ខេត្តសៀមរាបមែន ពួកគាត់ចង់ជួបឱ្យដឹងថា តើកូនមានការងារធ្វើនិងមានសេចក្តីសុខសាន្តឬ យ៉ាងណាតែប៉ុណ្ណឹង ពួកគាត់អស់ចិត្តហើយ តែប្រសិនបើកូនមានមិត្តភក្តិប្រុសរហូតដល់ជ្រុលជ្រួស ក៏ពួកគាត់មិនស្តីបន្ទោសដែរ គឺសុំឱ្យតែនាំគេមកជួប ពួកគាត់នឹងរៀបចំផ្សំផ្គុំរៀបការ ឱ្យសមស្របតាមប្រពៃណី ។ 
លោកឃួន អៀម ជាឪពុកបាននិយាយទៅកាន់កូនស្រី តាមរយៈការផ្សាយរបស់កោះសន្តិភាពថា កូនបានដឹងហើយសព្វថ្ងៃនេះ ម្តាយរបស់កូនមានជំងឺ ប្រចាំកាយរាល់យប់ គាត់ដេកយំដោយនឹកកូន ព្រោះកូនគឺជាកូនស្រីតែម្នាក់គត់របស់ឪពុក ។ ចំណែកលោកតា លោកយាយក៏នឹកកូនខ្លាំងណាស់ដែរ ។ បើកូនបានឮបានដឹងហើយ សូមកូនវិលត្រឡប់មកផ្ទះវិញមក ឪពុកម្តាយរង់ចាំមើលតែផ្លូវកូនគ្រប់វិនាទី ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved