Breaking News
Loading...
Thursday, September 26, 2013

ម៉ូតូ​វីវ៉ា​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត ​ឡិច​ស៊ីស​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ របួស​ធ្ងន់​ស្រាល​ ២នាក់​


រាជធានីភ្នំពេញ ៖ មនុស្សប្រុសស្រី ២នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលអ្នកទាំងពីរជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AM-1373 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចមុខការ៉ាអូខេឌីយ៉ាម៉ង់ ម៉ូតូបានបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តឡិចស៊ីសRX300 ពណ៌កណ្តុរប្រមេះ ១គ្រឿង អត់ចាំស្លាកលេខ បុកពីក្រោយពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបររងរបួសធ្ងន់ ចំណែកស្រ្តីដែលរួមដំណើរ ជាមួយរបួសស្រាលរលាត់ដៃជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ កញ្ញា ២០១៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្រោយកើតហេតុ បុរសរងគ្រោះត្រូវក្រុមគ្រួសារដឹកយក ទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកម៉ូតូ សមត្ថកិច្ចបាននាំទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវតាមរករថយន្ត បង្កមកដោះស្រាយតាមផ្លូវច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved