Breaking News
Loading...
Sunday, September 29, 2013

ស្ត្រីម្នាក់បើក រថយន្តបុករនាំងដែក ចែកទ្រូងផ្លូវ បាក់អស់ ៣ផ្ទាំង (មានវិដេអូ)


ប្រភព ដើមអម្ពិល

ភ្នំពេញ ៖ ស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ រួមដំណើរដោយស្ត្រី និងបុរស ២នាក់ផ្សេងទៀត បានបង្កគ្រោះថ្នាក់ ចរាចរណ៍ បុករនាំងដែកបែងចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ចំនួន ៣ផ្ទាំង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី២៨ ខែកញ្ញា នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះមុនីវង្សទល់មុខអតីតរដ្ឋលេខាធិការ ដ្ឋានមុខងារសាធារណៈ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន បណ្តាលឲ្យរថយន្តបែកកង់មុខ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរី ហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 2Q-9433 បើក បរដោយស្ត្រីម្នាក់អាយុជាង ៣០ឆ្នាំ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បានវ៉ារថយន្តមួយគ្រឿង បណ្តាលឲ្យរេចង្កូតបុករបាំងដែកបែងចែកទ្រូងផ្លូវបាក់អស់ ៣ផ្ទាំង។

បើតាមសមត្ថកិច្ច អ្នកបើករថយន្តឈ្មោះ សូ ដានី អាយុ ៣៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ ៣៨ ផ្លូវបេតុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានបញ្ជូនទៅកាន់ការិយាល័យចរាចរជើងគោករង់ចាំការដោះស្រាយបន្តទៀត៕

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved