Breaking News
Loading...
Wednesday, January 15, 2014

បើកម៉ូតូ បុកស្រ្តីម្នាក់ បាក់ជើង ហើយ បើករត់បាត់


ភ្នំពេញ : យុវជន២នាក់ បានបើកម៉ូតូ លឿនដូចហោះ ហើយជ្រុលទៅបុក ស្រ្តីម្នាក់. ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យ រងរបួស បាក់ជើងខាងស្តាំ ម៉ូតូបើករត់គេចបាត់ស្រមោល កាលពីវេលាម៉ោង ប្រមាណ១៩ និង២០នាទី យប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានស្រ្តីវ័យក្មេងម្នាក់ ដើរឆ្លងផ្លូវ ជិតផុត ទៅហើយ ស្រាប់តែមានម៉ូតូ មួយគ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះដោយយុវជនគ្នា២នាក់ ពីកើតទៅលិច ក្នុងល្បឿនលឿន បើកមកឆាបកៀនាងដួល បណ្តាលឲ្យរងរបួស បាក់កជើងខាងស្តាំ ។

ប្រភពពត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខាត់ ស្រីនាង អាយុ២៧ឆ្នាំ មុខរបរ ជាកម្មការនីរោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើត ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។ជនរងគ្រោះត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved