Breaking News
Loading...
Monday, January 13, 2014

តៃ​កុង​បើក​គ្រឿង​ចក្រ​ ឈូស​ឆាយ​ផ្លូវ​ប៉ះ​ទុយោ​ទឹក​​ ត្រូវ​ម្ចាស់​គេ​វាយ​បែក​មុខ​ ដេរ​អស់​ជា​ច្រើន​ថ្នេរ​


ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ជាតៃកុងបើកគ្រឿងចក្រ ឈូសឆាយធ្វើផ្លូវ ត្រូវជនសង្ស័យ យកកូនសោម៉ាលេត វាយបែកមុខរយះដេរ អស់ជាច្រើនថ្នេរ ខណៈដែល បើកគ្រឿងចក្រឈូសឆាយ ប៉ះទុយោទឹកគេ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ៥០នាទី រសៀលថ្ងៃទី១២ មករា ២០១៤ នៅចំណុចផ្លូវលំមួយស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តល ក្រុងប៉ោយប៉ែត។

ជនរងគ្រោះមានឈ្មោះ ចាំង ភេទប្រុស អាយុជាង ៣០ឆ្នាំ ជាតៃកុងបើកគ្រឿងចក្រឈូសឆាយផ្លូវ រងរបួសរយះមុខឆ្វេងដេរអស់ជាច្រើនថ្នេរ ចំណែកជនសង្ស័យមានឈ្មោះ ជិន សាវី ហៅពៅ ភេទប្រុស អាយុជាង ៣០ឆ្នាំ មុខរបរជាអ្នកដាក់ទុយោទឹកក្នុងភូមិ។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅសម្រាកព្យាបាលនៅគ្លីនិកឯកជន រីឯជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាល ដើម្បីធ្វើការសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ន៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ប្រភពពី៖​ www.khmerload.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved