Breaking News
Loading...
Friday, January 10, 2014

តារា​កែ​ភេទ​ចង់​បាន​ដំណែង​បវរ​កញ្ញាឯក​ពិភពលោក


ក្នុង​ឆ្នាំ​នេះ​តារា​ម៉ូដែល​កែ​ភេទ​រូប​ស្អាត Amelia Maltepe បាន​បង្កើត​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា នាង​នឹង​បាន​តំណែង​បវរ​កញ្ញាឯក​ពិភពលោក​។

 

 

article-2535739-1A7DA8B900000578-784_634x859

 

នាង Amelia Maltepe ជា​សមាជិក​គ្រួសារ​មូស្លិម​ក្នុង​ប្រទេស​បង់ក្លាដេស ហើយ​នាង​បាន​ចំណាយ​ប្រាក់៦០០០​ផោន ដើម្បី​ឱ្យ​ទ្រូង​របស់​នាង​មាន​រាង 34D និង​២០០០ផោន​ទៀត ធ្វើ​សក់កាល​ពី​ឆ្នាំ​២០១២។ ទោះបី​ជា​​និស្សិត​គណនេយ្យ​វ័យ២៣ឆ្នាំ​នេះ មាន​កំណើត​ជា​ប្រុស​ក្ដី​ក៏​នាង​នៅ​តែ​ចង់​បាន​ដំណែង​បវរកញ្ញា​ពិភពលោក។ ​

 

“ការ​ក្លាយ​ជា​បវរកញ្ញា​ពិភពលោក គឺ​ជា​​សុបិន​ដ៏​ធំ​ក្នុង​ជីវិត​​ខ្ញុំ។ ពេល​ធំឡើង​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​រាងកាយ​ខុស ហើយ​ខ្ញុំ​តែង​តែ​ចង់​ផ្លាស់ប្ដូរ​នៅ​ថ្ងៃ​ណា​មួយ។ ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​ថា ដូច​ព្រះជាម្ចាស់​បាន​ជួយ​ខ្ញុំ​អីចឹង ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​អាច​បាន​អ្វី​គ្រប់យ៉ាង នូវ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​”។

 

ក្រៅ​ពី​ល្បីល្បាញ​​ពី​រឿង​ចង់​ក្លាយ​ជា​បវរកញ្ញា​ឯកពិភពលោក​ហើយ​នោះ ថ្មីៗ​នេះ​មាន​លេច​ឮ​ព័ត៌មាន​ថា ប្រធាន​គេហទំព័រ Fox News លោក Roger Ailes បាន​ផ្ដល់​ប្រាក់​ឱ្យ​នាង១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្ដាហ៍​​ជា​ថ្នូរ​នឹង​ការ​រួមភេទ។ ប៉ុន្តែ​លោក Ailes បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ៕

 

 

article-2535739-1A7DA89500000578-789_634x894

នាង Amelia Maltepe និង​មិត្តប្រុស

article-2535739-1A7DA95100000578-434_306x555

នាង Amelia Maltepe កាល​មិន​ទាន់​កែភេទ

article-2535739-1A7DA67200000578-70_306x423

article-2535739-1A7DA88500000578-582_306x703

 

ដោយ nob70
ប្រភព៖ malaysia-chronicle

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved