Breaking News
Loading...
Friday, December 6, 2013

ពាណិជ្ជកម្ម ​កម្មវិធី​សារ Line ​នៅ​ថៃ​ធ្វើ​ឱ្យ​អ្នក​មើល​ហូរ​ទឹកភ្នែក


ទោះបី​កម្មវិធី​សារ Line មិន​ទាន់បាន​ជ្រៀតចូល​ក្នុង​ប្រទេស​លោក​ខាងលិច​ ប៉ុន្តែ​វា​កំពុង​តែ​ពេញ​និយម​​នៅ​អាស៊ី។ យ៉ាងណាមិញ​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេសថៃ​កម្មវិធី​ផ្ញើ​សារ​និង digital voice calls របស់​ជប៉ុន​នេះ ត្រូវ​បាន​គេ​​ធ្វើ​ជា​ស្ប៉ត​ពាណិជ្ជកម្ម​ដ៏​ទាក់ទាញ​មួយ ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ស្ទើរ​ទប់​ទឹកភ្នែក​មិន​បាន។

 

screen-shot-2013-12-05-at-4-04-19-pm

ពាណិជ្ជកម្ម​នេះ​​គេ​និយាយ​ពី​គ្រួសារ​មួយ បាន​បាត់​បង់​សមាជិក​​ម្ដាយ​។ បន្ទាប់​ពី​បាត់​បង់មនុស្ស​ជា​ទី​ស្រលាញ់​ក្មេង​ស្រី​ឈ្មោះ Nudee ហាក់​គ្មាន​ព្រលឹង​ក្នុង​ខ្លួន គ្មាន​ចិត្ត​រៀន​សូត្រ​ជា​ដើម។ ចុង​បញ្ចប់​នាង​បាន​ទទួល​សារ​ពី​ឪពុក សរសេរ​យ៉ាង​ដូច្នេះ​ថា៖ ​​​​”ពេល​នេះ​ម៉ាក់​មិន​បាន​នៅ​ជិត​​កូន​ទេ​ ប៉ុន្តែ​លោក​ប៉ា​នឹង​មើល​ថែ​កូន។ សូម​កុំ​ភ្លេច​ថា​លោក​ប៉ា​តែង​នៅ​ជាមួយ​កូន​គ្រប់​ពេល​វេលា OK”។

 

ក្រោយ​ឃើញ​សារ Nudee បាន​រត់​មក​ឱប​លោក​ប៉ា​ដោយ​ក្ដី​សោកស្ដាយ គោរព​និង​ស្រឡាញ់។ កុំ​ឱ្យ​ខាត​ពេល​សូម​ទស្សនា​វីដេអូ។

screen-shot-2013-12-05-at-3-59-00-pm

screen-shot-2013-12-05-at-4-00-27-pm

screen-shot-2013-12-05-at-4-00-41-pm

 

ដោយnob70
ប្រភព៖ rocketnews24

ប្រភពពី៖​ www.nob70.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved