Breaking News
Loading...
Tuesday, December 3, 2013

មនុស្សកើតជម្ងឺ ផ្តាសាយបក្សី ប្រភេទថ្មី H7N9 រកឃើញដំបូង នៅហុងកុង


ប្រភព ដើមអម្ពិល

ហុងកុង, (ស៊ិនហួ)៖ រដ្ឋបាល ទីក្រុងហុងកុង បានប្រកាសកាលពី ថ្ងៃចន្ទ ម្សិលមិញនេះថា គេ បានរកឃើញនូវ ករណីដំបូងនៃជម្ងឺ គ្រុនផ្តាសាយបក្សី ប្រភេទថ្មី H7N9 នៅលើស្ត្រីបម្រើការងារ តាមផ្ទះជនជាតិឥណ្ឌូណេស៊ី វ័យ ៣៦ឆ្នាំម្នាក់ ហើយពេលនេះនាងកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងអាការៈធ្ងន់ធ្ងរបំផុត។

លេខាទទួលបន្ទុក ផ្នែកសុខភាព និង ចំណីអាហារលោក កូ វីងមែន បាននិយាយថាអ្នកជម្ងឺ បានប៉ះពាល់ដោយ ផ្ទាល់ជាមួយនឹងបក្សី នៅពេលកំពុងធ្វើដំណើរ ទៅតំបន់សេនហ្សេន។ លោកបានអះអាងទៀតថា ស្ត្រីខាងលើ នេះត្រូវបានគេបញ្ជូន ទៅព្យាបាលនៅមន្ទីរពេទ្យហើយ ដោយឡែកសមាជិកគ្រួសារ ៤នាក់ទៀត ក៏មាននូវរោគ សញ្ញា ជម្ងឺនេះដែរ ហើយពួកគេទាំង អស់នឹងទទួលការព្យាបាល ជាបន្ទាន់។

គួរបញ្ជាក់តាមមន្ត្រីខាងលើនេះថា ជម្ងឺ គ្រុនផ្តាសាយបក្សីប្រភេទថ្មី H7N9 នេះមិនងាយនឹង ឆ្លងពីមនុស្សទៅ មនុស្សឡើយ ហើយករណីខាងលើនេះគឺទើបតែកើតមានឡើងជាលើក ទីមួយប៉ុណ្ណោះ៕

Photo by DAP-News

ប្រភពពី៖​ www.khmer-note.com

0 comments:

Post a Comment

Copyright © 2013 Group News All Right Reserved